• 2021-04-12 03:00:24
  • ប្រដាល់

តាញ់ ​មករា​ ឈ្នះ​មែន​តែ​ ៣ពិន្ទុ​បាន​លើ​ វេង​ សុភ័ក្រ​ នោះ​ទេ​នៃ​កម្ម​វិធី​ខ្សែក្រវាត់​គោ​ជល់​

  • 2021-04-12 03:00:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មក​ពី​សមាគមក្រសួង​ការពារ​ជាតិ​ តាញ់​ មករា​ បាន​យក​ឈ្នះ​ពិន្ទុ​លើ​កីឡាករ​ វេង​ សុភ័ក្រ​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី១០​ មេសា​ ២០២១​ ប៉ុន្តែ​បាន​ត្រឹម​១ ​ពិន្ទុ​ព្រោះ​ធ្វើ​ទម្ងន់​មិន​បាន។​

មករា ឈ្នះ សុភ័ក្រ (រូបភាពផ្ដល់ជូន)

នេះ​បើ​តាម​ដែលពិធី​ករ​ប្រដាល់​នៅ​ CNC​ លើក​ឡើង​នោះ​គឺ​ តាញ់​ មករា​ ធ្វើ​ទម្ងន់​មិន​បាន​៦០​គីឡូក្រាម​នោះ​ទេ​ ដូច្នេះ​តាម​លក្ខន្តិកៈ​ប្រកួត​នោះ​ត្រូវ​ចាញ់​ដោយ​ស្វ័យប្រវត្តិ​បើ​ទោះ​ឈ្នះ​ការ​ប្រកួត​ក៏​ដោយ។​ ដូច្នេះ​ការ​ឈ្នះ​ វេង​ សុភ័ក្រ​ នោះ​គឺ​ជា​ការ​ប្រកួត​បង្គ្រប់​ប៉ុណ្ណោះ។​

វិឆ័យ ឈ្នះ ឡុង​ ឡា​ (រូបភាពផ្ដល់ជូន)

រំលឹក​ដែរ​ថា​ ការ​ប្រកួត​សន្សំ​ពិន្ទុ​ពូល​ B​ ដំណើរ​ឆ្ពោះ​ទៅ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​របស់​សង្វៀន​ CNC​ សប្ដាហ៍​ទី១​ កាល​ពី​ថ្ងៃ​សៅរ៍ ទី១០​ ខែ​មេសា​ ២០២១​ សោម​ វិឆ័យ​ ឈ្នះ​ពិន្ទុ​ ឡុង​ ឡា​ តាញ់​ មករា​ ឈ្នះ​ពិន្ទុ​ វេង​ សុភ័ក្រ។​ សោម​ វិឆ័យ​ បាន​ ៣ពិន្ទុ​ វេង​ សុភ័ក្រ​ បាន​៣ពិន្ទុ​ ចំណែក​ តាញ់​ មករា​ និង​ ឡុង​ ឡា​ បាន​១ពិន្ទុ​ដូច​គ្នា៕​

វីដេអូប្រកួត តាញ់ មករា ប៉ះ​ វេង សុភ័ក្រ

វីដេអូ សោម វិឆ័យ ប៉ះ ឡុង​ ឡា

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់