• 2021-03-30 03:25:33
  • ប្រដាល់

អ្នក​លេង​ជើង​រន្ទះ​ សេន​ ប៊ុនថេន​ ទឹកដី​បារាំង​ ធ្លាប់​ទៅ​៦ដង ឈ្នះ​ខ្សែក្រវាត់​៣​គ្រឿង និង​ពាន

  • 2021-03-30 03:25:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​ជើង​រន្ទះ​ សេន​ ប៊ុនថេន​ ងាក​ទៅ​អតីត​កាល​ខ្លួន​ធ្លាប់​ទៅ​បារាំង​ រហូត​ដល់​៦ដង​ឯ​ណោះ​ និង​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​បាន​៣​គ្រឿង និង​ពាន​រង្វាន់​ជា​ច្រើន​ផង​ដែរ។​

សេន ប៊ុនថេន កាលនៅបារាំង

អតីត​អ្នក​ប្រដាល់​គុន​ខ្មែរ​ សេន​ ប៊ុនថេន​ បាន​ឲ្យ​ដឹង​ថា​ បើ​និយាយ​ពី​ការ​ចេញ​ទៅ​ប្រទេស​បារាំង​ គឺ​លោក​បាន​ចេញ​ទៅ​រហូត​ដល់​ ៦​ដង​ ឯ​ណោះ​ និង​ដើរ​វ៉ៃ​តាម​ទី​ក្រុង​ផ្សេងៗ​ជា​ច្រើន។​

សេន ប៊ុនថេន កាលនៅបារាំង

កីឡាករ​ល្អ​ទាត់​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ កាល​ទៅ​បារាំង​នៅ​ពេល​នោះអំឡុង​ ឆ្នាំ​ ២០១០​-២០១១-២០១២-២០១៤-២០១៥ ​និង​ ២០១៧​ ចុង​ក្រោយ។​ ការ​ចេញ​ទៅ​ទាំង​នោះ​គឺ​សុទ្ធតែ​ទៅ​ប្រកួត​ទាំង​អស់។​ ចំណែក​លេង​ខ្សែក្រវាត់​វិញ​ ៤ដង​ ឈ្នះ​បាន​៣​គ្រឿង​ និង​ចាញ់១។​ បើ​និយាយ​ពី​ពាន​វិញ​គឺ​ច្រើន​ឲ្យ​តែ​ឈ្នះ​ការ​ប្រកួត​គឺ​ដឹង​តែ​បាន​ពាន​ហើយ​ ខណៈ​ចេញទៅ​ម្ដងៗ​លោក​ប្រកួត​ច្រើន​ប្រកួត​ណាស់។​

សេន ប៊ុនថេន កាលនៅបារាំង

រំលឹក​ដែរ​ថា​ សេន​ ប៊ុនថេន​ ជា​អតីត​អ្នក​ប្រដាល់​ល្បីឈ្មោះ​របស់​កម្ពុជា។​ បច្ចុប្បន្ន​នេះ​រូប​គេ​ជា​គ្រូ​បង្វឹក​នៃ​ក្លឹប​ប្រដាល់​ប៉ែនកាក់​គុន​ខ្មែរ​ និង​កំពុង​បណ្ដុះ​ធនធាន​កីឡាករ​ជាច្រើន​ផង​ដែរ៕​

សេន ប៊ុនថេន កាលនៅបារាំង

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី