- 2021-03-26 04:20:19
- ប្រដាល់
ឡុង សុវណ្ណឌឿន បង្ហាញការលំបាកអំឡុងកូវីដ លក់ដូរមិនដាច់ហើយត្រូវបង់ថ្លៃផ្ទះ
- 2021-03-26 04:20:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡុង សុវណ្ណឌឿន បង្ហាញការលំបាកអំឡុងកូវីដ លក់ដូរមិនដាច់ហើយត្រូវបង់ថ្លៃផ្ទះ
ចន្លោះមិនឃើញ
អំឡុងផ្ទុះជំងឺកូវីដរយៈពេល ១ឆ្នាំ ជាងនេះគឺមានផលប៉ះពាល់ច្រើនមែនទែនទៅលើអាជីវកម្មតូចធំ ខណៈមានខ្លះខាតរហូតដល់បិទហាងតែម្ដង។ ចំណែកផលប៉ះពាល់ទាំងនេះក៏បានធ្លាក់មកលើកីឡាករគុនខ្មែរ ឡុង សុវណ្ណឌឿន ផងដែរ ពោលហាងបាយរបស់លោក ឬហាងគោដុកដែលកំពុងបើកដំណើរការនេះក៏មិនសូវទទួលបានភ្ញៀវគាប់ប្រសើរឡើយ។
សុវណ្ណឌឿន បង្ហាញអារម្មណ៍ពិតរបស់ខ្លួនលើហ្វេសបុកថា «ចង់សរសេរលិខិតសុំផ្អាកបង់ថ្លៃផ្ទះនិងដីគេ2,=>3ខែតែម្ចាស់គេថាមិនបាច់សរសេរទេមិនព្រមទេ,,ហ៊ឹម••••តែកម្មង់ខ្ចប់ដឹកដល់ផ្ទះ093/017776616។»។ ទាំងនេះចង់បញ្ជាក់ថា ការលក់ដូរមិនសូវដាច់ ចង់សុំម្ចាស់ផ្ទះផ្អាកបង់លុយ ២-៣ ខែសិនអំឡុងពេលនេះ។ យ៉ាងណាអ្នកលេងគុនខ្មែររូបនេះនៅតែបើកលក់ដដែល និងបញ្ជាក់ថាបើមានអ្នកត្រូវការកុម្ម៉ង់គោដុកលោកអាចដឹកដល់ផ្ទះ។
រំលឹកដែរថា ឡុង សុណ្ណឌឿន ក្រៅតែពីឡើងប្រដាល់ក៏ជាលក់បាយម្ហូប និងគោដុតផងដែរ។ ប្រសិនប្រិយមិត្តណាចង់សាកគោដុកលោកអាចទាក់ទងតាមលេខរបស់ សុវណ្ណឌឿន ខាងលើ។ បច្ចុប្បន្ននេះកម្ពុជាកំពុងរងគ្រោះខ្លាំងពីជំងឺកូវីដ ១៩ មានអ្នកឆ្លង និងស្លាប់ជាបន្តបន្ទាប់ផងដែរ៕