• 2021-03-23 12:16:23
  • បាល់ទាត់

Beckham៖ Inter Miami ជា​ក្លឹប​ដ៏​ល្អ​​មួយ​សម្រាប់ Ronaldo និង Messi

  • 2021-03-23 12:16:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ David Beckham ប្រធាន​ក្លឹប​ Inter Miami បាន​និយាយ​កាល​ពីពេល​ថ្មីៗនេះ​ថា​ ក្លឹប​របស់​លោក​ជា​ក្លឹប​ដ៏​ល្អ​មួយ​​សម្រាប់ កីឡាករ​ល្បីៗ​ដូួច​ជា ​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ខ្សែ​ប្រយុទ្ធ​ Lionel Messi និង​ខ្សែ​ប្រយុទ្ធ​ Neymar។

លោក​ Beckham បាន​និយាយ​ថា​៖" ពេល​ Miami យើង​បើក​ដំបូង​ គេ​តែ​ង​តែ​សួរ​ កីឡាករ​ណា​ខ្លះ​ ដែល​យើង​បម្រុង​នឹង​ទិញ​ចូល​ គេ​សួរ​ថា​ទិញ​កីឡាករ​ដូច​ Ronaldo, Messi និង​ Neymar អី​ហ្នឹង​មែន​។ និយាយ​ទៅ​រឿង​ទិញ​កីឡាករ​លំដាប់​ៗ​នេះ​ ត្រូវ​បាន​គេ​សាកសួរ​រហូត​ "។

លោក​បាន​បន្ត​ថា​៖" ម៉េចក៏ដោយ ខ្ញុំ​គិត​ថា​រឿង​ហ្នឹង​អត់​មាន​អី​ពិបាក​សម្រាប់​ពួកគេ​សម្រេច​ចិត្ត​នោះ​ទេ​ ព្រោះ​ក្លឹប​យើង​នេះ​គឺ​ល្អ​បំផុត​សម្រាប់​ពួក​គេ​ហ្នឹង​ហើយ​។ ណា​មួយ​ក្លឹប​យើង​នៅ​ក្នុង​ទីក្រុង​ដ៏​ល្អ​មួយ​ ហើយ​មាន​អ្នកគាំទ្រ​ជា​ច្រើន​ចាំ​ពួក​គេ​ស្រាប់​"។

លោក​ Beckhem ក៏​បាន​បន្ថែម​ថា​ ក្លឹប​របស់​លោក​តែង​តែ​ទាក់​ទាញ​​កីឡាករ​លំដាប់​ៗ​ពី​អឺរ៉ុប​​ មក​ដើរ​លេង​ផង​ មក​លេង​បាល់​ផង​ ហើយ​ក៏​ក៏​មក​រស់​នៅ​ទៀត​ផង៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់