• 2021-03-18 05:44:45
  • ប្រដាល់

ផ្អាក​ការ​ប្រកួត​ប្រដាល់​ ២សង្វៀន ​ទៀត​ហើយ​សប្ដាហ៍​នេះ​

  • 2021-03-18 05:44:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​សប្ដាហ៍​មុន​គឺ​សង្វៀន​ប្រដាល់​របស់​ទូរទស្សន៍​ ហង្សមាស​ បាន​ផ្អាក​ការ​ប្រកួត​កម្មវិធី​ប្រដាល់​ King Fighters​ របស់​ខ្លួន​មួយ​រយៈ​សិន​ បន្ទាប់​ពី​មាន​បុគ្គលិក​មួយ​ចំនួន​រក​ឃើញ​ឆ្លង​ជំងឺ​កូវីដ។​ ឥលូវ​សប្ដាហ៍​នេះ​ទូរទស្សន៍​ TOWN​ ក៏​បាន​ប្រកាស​ផ្អាក​ការ​ប្រកួត​កម្មវិធី​ Mas Fight Cambodia ​១សប្ដាហ៍​ផង​ដែរ​ដើម្បី​ចូលរួម​ជា​មួយ​រាជរដ្ឋាភិបាល​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ។​ ចំណែក​សង្វៀន​ឯកភ្នំ​ នៅ​ឯ​ខេត្ត​បាត់ដំបង​ ក៏​ប្រកាស​លើក​ការ​ប្រកួត​របស់​ខ្លួន​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ ទី២១​ មីនា​ នេះ​ទៅ​សប្ដាហ៍​បន្ទាប់ ​ថ្ងៃ​ទី២៨​ មីនា​ ២០២១​ វិញ។​

រំលឹក​ដែរ​ថា​ សប្ដាហ៍​នេះ​ប្រដាល់​គុន​ខ្មែរ​ដំណើរ​ការ​ប្រកួត​តែ​ ៣​ស្ថានីយ៍​ទូរទស្សន៍​ប៉ុណ្ណោះ​ គឺ​ទូរទស្សន៍​ CNC ​ បាយ័ន​ និង​ BTV ៕​

រូបភាពលើផេក TOWN Sport
រូបភាពលើផេក King Fighters
សេចក្ដីប្រកាសរបស់សង្វៀនឯកភ្នំ
សេចក្ដីប្រកាសរបស់សង្វៀន TOWN

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់