• 2021-03-18 03:02:41
  • ប្រដាល់

ថៃ​ រិទ្ធី៖​ បើ​ខ្ញុំ​មិន​បាន​ហាត់​ពេញ​ទេ​ គឺ​អត់​ទទួល​ការ​ប្រកួត​ឡើយ​

  • 2021-03-18 03:02:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ ថៃ​ រិទ្ធី ​ថា​បើ​ខ្លួន​មិន​បាន​ហ្វឹកហាត់​បាន​ពេញ​ទេ​ គឺ​មិន​ទទួល​ការ​ប្រកួត​ឡើយ​ ព្រោះ​មិន​យក​កេរ្តិ៍ឈ្មោះ​ដែល​ខំ​សាង​ ១០​ឆ្នាំ​មក​នេះ​ទៅ​ចោល​ឡើយ។​

ថៃ រិទ្ធី (ខៀវ) រូបភាព TOWN

រិទ្ធី​ បាន​ឲ្យ​ដឹង​ថា​ មួយ​រយៈពេល​នេះ​គឺ​ខ្លួន​បាន​បដិសេធ​ការ​ប្រកួត​ប៉ុន្មាន​ប្រកួត​ដែរ​ ព្រោះ​តែ​មិន​បាន​ហ្វឹកហាត់​ និងជាប់​ជួយ​មើល​កីឡាករ​ក្មេង​ៗ​ក្នុង​ក្លឹបផង។​ មួយ​វិញ​ទៀត​គឺ​សុខភាព​មិន​ទាន់​អំណោយ​ផល​ ដូច្នេះ​ត្រូវ​សម្រាក​ឲ្យ​ជា​សិន។​

ថៃ រិទ្ធី (ខៀវ) រូបភាព TOWN

អ្នក​លេង​កណ្ដាប់ដៃ​រូប​នេះ​បន្ថែម​ទៀត​ថា​ ចំពោះ​ខ្លួន​ផ្ទាល់​គឺ​មិន​បាន​ហ្វឹកហាត់​ជាប់​លាប់​ល្អ​ទេ​ ដាច់​ខាត​មិន​ទទួល​ការ​ប្រកួត​តាម​សង្វៀន​នោះ​ឡើយ​ ដូច​បាន​លើក​ឡើង​ខាង​លើ​អីចឹង​កេរ្តិ៍ឈ្មោះ​គឺ​សំខាន់​ណាស់។ ​កេរ្តិ៍ឈ្មោះ​ដែល​ខំ​សាង​ឲ្យ​មាន​អស់​រយៈពេល​១០​ឆ្នាំ​មក​នេះ​គឺ​មិន​ស្រួល​ឡើយ។​ ម្យ៉ាង​ទៀត​ប្រសិន​ហាត់​មិន​ដល់​ ឡើង​ប្រកួត​មិន​ល្អ​ឡើយ​ហើយ​អាច​នឹង​ប្រឈម​គ្រោះថ្នាក់​ខ្លាំង។​

ថៃ រិទ្ធី (ខៀវ)

រំលឹក​ដែរ​ថា​ ថៃ​ រិទ្ធី​ ជា​កីឡាករ​ប្រដាល់​នៃ​ក្លឹប​កងយោធពលខេមរភូមិន្ទ​ ឬ​ការពារ​ជាតិ​នេះ​ឯង។​ អ្នក​ប្រដាល់​រូប​នេះ​មិន​ត្រឹម​តែ​ចេះ​គុន​ខ្មែរ​នោះ​ទេ​ក៏​ជំនាញ​ខាង​គុន​ចម្រុះ​ MMA​ ផង​ដែរ​ និង​ធ្លាប់​ប្រឡូក​លើ​សង្វៀន​ ONE ​នា​ពេល​កន្លង​មក៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី