• 2021-03-15 07:42:04
  • ប្រដាល់

ល្អ​មែនទែន​ប្រពន្ធ​ សេន​ ប៊ុនថេន​ ប្រាក់​ក្លឹប​ដែល​ខាង​ប៉ុស្តិ៍​ឲ្យ​គឺ​យក​សន្សំ​ទិញ​របស់​ឲ្យ​សិស្ស​វិញ​

  • 2021-03-15 07:42:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​បើ​តាម​ការ​បង្ហោះ​លើ​ហ្វេសបុក​របស់​អ្នកនាង​ ឃឹម ​ខាន់សោភ័ណ្ឌ​ ដែល​ជា​ប្រពន្ធ​របស់​ សេន​ ប៊ុនថេន​ លើក​ឡើង​ថា​ «ថវិកា​ប៉ុស្តិ៍​ដែលបានអោយមកសំរាប់ក្លឹប​ រាល់ពេលកូនៗឡើងប្រកួតជារៀងរាល់​សប្ដាហ៍​​គឺ​ ខ្ញុំ​យកមកសន្សំទុកទិញគ្រឿង​ទេស​ គ្រឿងបរិភោគ​ និង​សំលៀកបំពាក់​ បន្តិច​បន្តួច​ទៅអោយកូនៗវិញមិនហ៊ាន​ដកចាយទេ​ ខ្លាច​ all​ លោកកូន​ អត់អីញាំ»។​ ដែល​ត្រង់​ចំណុច​នេះ​អ្នក​នាង​ចង់​បញ្ជាក់​ថា ​ការ​ចេះ​ទុកដាក់​ និង​សន្សំ​សំចៃ​ប្រាក់​ក្លឹប​ដែល​ខាង​ស្ថានីយ​ផ្ដល់​ជូន​ពេល​ដែល​កីឡាករ​បាន​ឡើង​ប្រកួត​នៅ​ខាង​ប៉ុស្តិ៍​របស់​គេ​ម្ដងៗ។​ ប្រាក់​ដែល​ទទួល​បាន​ទាំង​នោះ​គឺ​ប្រពន្ធ​អតីត​អ្នក​ប្រដាល់​ខាង​លើ​បញ្ជាក់​ថា​មិន​យក​ទៅ​ណា​ទេ​ ពោល​សន្សំ​ទិញ​របស់​ហូបចុក​ និង​របស់​ប្រើប្រាស់​ឲ្យ​សិស្សៗ​វិញ​ប៉ុណ្ណោះ។​ ខណៈភាគច្រើន​គ្រូៗប្រដាល់​មិន​សូវ​លើក​មក​និយាយពី​ប្រាក់​ក្លឹបនេះ​ទេ។​

រូបភាពលើហ្វេសបុកប្រពន្ធ សេន ប៊ុនថេន​

រំលឹក​ដែរ​ថា​ បច្ចុប្បន្ន​នេះ​ សេន​ ប៊ុនថេន​ និង​ បឺត​ ខាំ​ គឺ​ជា​គ្រូ​បង្វឹក​ក្លឹប​ប្រដាល់​ប៉ែនកាក់​គុន​ខ្មែរ។​ ដែល​ក្នុង​នោះ​គេ​ឃើញ​មាន​ការ​ជួយ​មើល​ការ​ខុសត្រូវ​ និង​គ្រប់គ្រង​ជា​មួយ​អ្នក​ស្រី​ ឃឹម ​ខាន់សោភ័ណ្ឌ​ ដែល​ជា​ប្រពន្ធ​របស់​ សេន​ ប៊ុនថេន​ ផង​ដែរ។​ ឥលូវ​នេះ​ក្លឹប​ប៉ែនកាក់​គុន​ខ្មែរ​គឺ​មាន​កីឡាករ​ក្មេងៗ​ចេញ​ប្រកួត​តាម​ស្ថានីយ​ជា​បណ្ដើរៗ​ហើយ៕​

រូបភាពលើហ្វេសបុកប្រពន្ធ សេន ប៊ុនថេន​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី