• 2021-03-14 03:48:25
  • ប្រដាល់

កូវីដ​១៩ ​ធ្វើ​ឱ្យ ចាន់ រតនា ​បង្ខំចិត្ដ​ត្រូវ​បិទ​ក្លឹប​គុន​ចម្រុះ​ចោលហើយ

  • 2021-03-14 03:48:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បើ​តាម Page ​របស់​ក្លឹប «សិល្បៈ» ​បាន​បញ្ជាក់​ថា​ដោយសារ​វិបត្តិ​កូវីដ​១៩ ​បាន​ធ្វើ​ឱ្យ​ពួកគេ​មិន​អាច​បន្ដ​ដំណើរ​ការ​ក្លឹប​​គុន​ចម្រុះ​មួយ​នេះ​ទៀត​បាន​ទេ។

​ក្លឹប «សិល្បៈ» ដែលជា​កម្មសិទ្ធិ​របស់​ អ្នក​លេងគុន​ចម្រុះ​ល្បី​ឈ្មោះ​ ចាន់ រតនា។ ​ក្លឹប​នេះ​បាន​បើក​ជា​យូរ​ឆ្នាំ​មក​ហើយ ​និង​កន្លង​មក​ក៏​បាន​ប្ដូរ​ទី​តាំង​ម្ដង​មក​ហើយ​ដែរ។ ​យ៉ាងណាមិញ ​នៅ​ពេល​នេះ​ដោយសារ​តែ​ការ​ផ្ទុះ​កូវីដ​១៩ ​តម្រូវ​ឱ្យ​ផ្អាក​រាល់​សកម្មភាព​កីឡា​ទាំង​អស់​នោះ ទើប​ធ្វើ​ឱ្យ ចាន់ រតនា ​មិន​អាច​ទ្រទ្រង់​ក្លឹប​នេះ​បន្ដ​ទៀត​បាន​នោះ​ទេ។

ក្លឹប «សិល្បៈ» ​បាន​ប្រកាស​បែប​នេះ​ថា​៖ “សួស្ដី​ទាំង​អស់​គ្នា។ ​យើង​សូម​ប្រកាស​ដំណឹង​សោកស្ដាយ​មួយ​ទៅ​អ្នក ព្រោះ​តែ​ស្ថានភាព​កូវីដ​១៩ ​យើង​មិន​អាច​រក្សា​ក្លឹប​នេះ​ឱ្យ​បើក​បន្ដ​បាន​ឡើយ។ យើង​បាន​ព្យាយាម​អស់​ពី​លទ្ធភាព​ហើយ ប៉ុន្តែ​សង្ឃឹម​ថា​មិន​ទាន់​បញ្ចប់​ឡើយ យើង​នឹង​ស្វែង​រក​កន្លែង​ថ្មី​ថោក​ជាង​នេះ ដើម្បី​អាច​បើក​ឡើង​វិញ​បាន។ យើង​សូមទោស ​និង​អរគុណ​ដល់​អ្នក​ដែល​បាន​គាំទ្រ​និង​យោគយល់​គ្រប់​គ្នា”៕

អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី