• 2021-03-09 02:20:45
  • ប្រដាល់

នោះ! មាស ម៉ើ ចង់​​ប៉ះ ចាន់ រតនា ​ដោយ​ដាក់​ដើម​ផាន់​ ៥ ម៉ឺន​ដុល្លារ​

  • 2021-03-09 02:20:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​កាល​ពី​ពេល​​ថ្មី​ៗ​នេះ មាស ម៉ើ បាន​សរសេរ​បង្ហោះ​លើ​គណនី​របស់​ខ្លួន​ថា គេ​ចង់​បះ​​អ្នក​ប្រដាល់ MMA កម្រិត​លេខ​១​បច្ចុប្បន្ន​របស់​​កម្ពុជា ចាន់ រតនា ​​ដោយ​ដាក់​ដើម​ផាន់ ៥ ម៉ឺន​ដុល្លារ​​ក្នុង​ប្រភេទ​ទម្ងន់​ណា​ក៏​បាន។

​ទាក់​ទង​ចំណុច​នេះ​ មាស ម៉ើ ​បាន​ឲ្យ​ដឹង​ថា ពិត​ជា​ចង់​​ប៉ះ​ ចាន់ រតនា ពិត​ប្រាកដ​មែន ដោយ​សារ​លោក​ចង់​​ដឹង​កម្រិត​សមត្ថភាព​របស់​ ចាន់​ រតនា ផង​ និង​ចង់​ប្រកួត​ចុង​ក្រោយ​ក្នុង​អាជីព​ជា​អ្នក​​ប្រដាល់ MMA ។ ​​អ្នក​ប្រដាល់​មាន​ដើម​កំណើត​មក​ពី​ខេត្ត​កំពង់​ធំ​រូប​នេះ​ធ្លាប់​មាន​បទ​ពិសោធ​ប្រកួត​កម្រិត​ A ​​ក្នុង​កម្មវិធី​របស់ ONE រួច​ហើយ។

​បើសិន​មាន​កម្មវិធី​ណា​អាច​រៀបចំ​បាន គេ​នឹង​ទទួល​យក​​​ការ​ប្រកួត​មួយ​នេះ​ ។ មាស ម៉ើ ជា​អ្នក​លេង​ក្នុង​​ទ្រុង​​កម្រិត​លេខ​១​របស់​កម្ពុជា​កាល​ពី​​ពេល​កន្លង​ទៅ ​ហើយ​បច្ចុប្បន្ន​គេ​កំពុង​ស្នាក់​នៅ​ស្រុក​កំណើត​ខេត្ត​កំពង់​ធំ ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់