• 2021-03-05 07:40:53
  • ប្រដាល់

ធនធាន​អាច​រក​មេដាយ​ស៊ីហ្គេម​ ២០២១ ​ប៉ុន្តែ​ស្ដាយ​គ្រប់គ្នា​អាច​នឹង​ភ្លេច​ម្នាក់​នោះ...​

  • 2021-03-05 07:40:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចុង​ឆ្នាំ​២០២១​ នេះ​ជា​ពេល​ដែល​កម្ពុជា​ត្រូវ​ចូលរួម​ប្រកួត​ប្រជែង​មេដាយ​ស៊ីហ្គេម​ ជា​ថ្មី​ទៀត​ហើយ​ ដោយ​ឡែក​កីឡា​ការិនី​ល្អ​ទាត់​ Samontha ​ប្រហែល​ជា​មិន​មាន​ឱកាស​ក្នុង​ការ​ចូលរួម​នោះ​ទេ​ ព្រោះ​សហព័ន្ធ​ Kick Boxing​ បង្ហើប​ឈ្មោះ​រួច​ហើយ​ដែរ។​

Samontha ពេលមកហាត់នៅខ្មែរ

ចំពោះ​អ្នក​តាមដាន​ប្រដាល់មួយ​ចំនួន​ប្រហែល​នៅ​ចាំ​ហើយ​ក្មួយ​ស្រី​របស់​ កែវ​ រំចង់​ ឈ្មោះ​ថា​ Samontha​ ដែល​ធ្លាប់​មក​ហ្វឹកហាត់​គុន​ខ្មែរ​ និង​ធ្លាប់​បាន​ជួយ​កីឡាករ​មាន​ទុក្ខ​លំបាក​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។​ កីឡា​ការិនី​រូប​នេះ​ក៏​ធ្លាប់​បាន​ប្រកួត​នៅ​លើ​ទឹកដី​ថៃ​ផង​ដែរ​ពី​មុន​មក។​

លោក​ Matt​ ដែល​ជា​ឪពុក​របស់​កីឡា​ការិនី​ខ្មែរ-អាមេរិក​ ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ កូន​ស្រី​របស់​លោក​គឺ​តែងតែ​ហ្វឹកហាត់​ជា​ប្រចាំ​ និង​ឆ្លៀត​ជួយ​បង្ហាត់​បង្រៀន​គុន​ខ្មែរ​ក្នុង​ក្លឹប​ឯកជន​មួយ​ឯ​សហរដ្ឋអាមេរិក​ផង​ដែរ។​ ដោយ​ចង់​ក្លាយ​ជា​ជើង​ខ្លាំង​គុន​ខ្មែរ​មួយ​រូប​ និង​ចង់​ជួយ​ផ្សព្វផ្សាយ​ក្បាច់​ខ្មែរ​ កូន​ស្រី​របស់​លោក​គឺ​តែងតែ​ហ្វឹកហាត់​ជា​ប្រចាំ​រហូត​មក​ដល់​បច្ចុប្បន្ន។​ អ្វី​ដែល​កត់សម្គាល់​នោះ​ គឺ​លោក​មើល​ឃើញ​ថា​ Samontha​ មាន​ការ​រីកចម្រើន​សមត្ថភាព​ជា​ខ្លាំង។​

Samontha ពេលមកហាត់នៅខ្មែរ

Matt​ បន្ថែម​ទៀត​ថា​ ប្រសិន​បើ​កូន​ស្រី​របស់​លោក​អាច​ប្រកួត​តំណាង​កម្ពុជា​ លើ​ប្រភេទ​វិញ្ញាសា​ Kick Boxing​ នេះ​ជា​ឱកាស​ខ្ពស់​ក្នុង​ការ​ឈ្នះ​មេដាយ​ ព្រោះ​គេ​ដឹង​ច្បាស់​ពី​របៀប​វ៉ៃ​បាន​ពិន្ទុ​រួម​ផ្សំ​និង​ភាព​រហ័សរហួន​ផង។​ មួយ​វិញ​ទៀត​ទាំង​ការ​ថែទាំ​កម្លាំង​ និង​ការ​ហូបចុក​បែបសុខភាព គឺ​សុទ្ធតែ​កូន​ស្រី​របស់​លោក​ធ្វើ​បាន​ល្អ​ទាំង​អស់។​

Samontha ពេលមកហាត់នៅខ្មែរ

រំលឹក​ដែរ​ថា​ ចុង​ឆ្នាំ​២០២១​ នេះ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​តី៣១​ នឹង​ធ្វើ​ឡើង​នៅ​ឯ​ប្រទេស​វៀតណាម​ ក្នុង​នោះ​កម្ពុជា​ក៏​នឹង​ត្រូវ​ទៅ​ចូលរួម​ប្រកួត​ប្រជែង​ផង​ដែរ។​ ម្សិលមិញ​នេះ​លោក​ ជា​ រិទ្ធ​ គ្រូខាង​ Kick Boxing​ ក៏​បង្ហើប​ថា​មាន​កីឡា​ការិនី​ច្រើន​រូប​ផង​ដែរ​ដែល​ត្រូវ​ជ្រើសរើស​យក​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ខាង​លើ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី