• 2021-02-18 07:25:20
  • បាល់ទាត់

បង្ហោះ​អីចឹង​សោះ ​Neymar ​ទំនង​ជាប់​ពិន័យ​២​ប្រកួត​នៅ Champions League ​

  • 2021-02-18 07:25:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Neymar ​ទំនង​ជា​អាច​នឹង​ជាប់​ពិន័យ​រហូត​ដល់​២​ប្រកួត​ពី​ខាង UEFA ​ក្រោយ​ពី​រូបគេ​រិះគន់​ចំពោះ​ចំណាត់​ការ​អាជ្ញាកណ្ដាល​កាត់​សេចក្ដី Barcelona ​ប៉ះ PSG ​ម្សិលមិញ​នេះ​។

​ក្រុម PSG ​បាន​យក​ឈ្នះ​លើ​ក្រុម FC Barcelona ​៤-១ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ជើង​ទី​១។ ​ដោយ​១​គ្រាប់​របស់​ក្រុម​អ្នក​មាន​បុណ្យ​នោះ​ជា​ការ​ទាត់​ប៉េណាល់ទី ខណៈ​ដែល Neymar ​បាន​រិះគន់​លើ​ការ​ផ្ដល់​បាល់​ប៉េណាល់ទី​នេះ ​ថា​ជា​រឿង​កំប្លែង​មួយ​ដែល​ផ្ដល់​ការ​ពិន័យ​ទៅ​លើ​កីឡាករ​ធ្វើ​ជា​ដួល។

ដោយសារ​តែ​រឿង​បង្ហោះ​ប៉ះ​ពាល់​ដល់​ការ​សម្រេច​ចិត្ត​អាជ្ញាកណ្ដាល​និង​រិះគន់​ជា​សាធារណៈ​នេះ​ហើយ ​ទើប​ខាង UEFA ​អាច​នឹង​សិក្សា​ពី​លទ្ធភាព​ក្នុង​ការ​ពិន័យ​ទៅ​លើ​ខ្សែ​ប្រយុទ្ធ PSG ​ខាង​លើ។ ​ប្រសិន​បើ​អាច​រក​ឃើញ​ថា​ពិន័យ​បាន​មែន ​នោះ Neymar ​នឹង​ជាប់​ពិន័យ​មិន​អាច​លេង​បាន​ដល់​ទៅ​២​ប្រកួត​ឯ​ណោះ។ ​ស្រប​ពេល​រូបគេ ​ក៏​កំពុង​សម្រាក​ព្យាបាល​របួស​ស្រាប់​ទៅ​ហើយ​ដែរ។

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់