• 2021-02-18 04:06:13
  • ប្រដាល់

អំឡុង​កូវីដ​នេះ​ ឃីម​ បូរ៉ា​ រក​លុយ​បាន​មិន​តិច​ម៉ឺន​ដុល្លារនោះ​ទេ​ពី​ប្រដាល់

  • 2021-02-18 04:06:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុង​ផ្ទុះ​ជំងឺ​កូវីដ​ជាង​មួយ​ឆ្នាំ​មក​នេះ​កីឡាករ​ ឃីម​ បូរ៉ា​ មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នោះ​ឡើយ​ ខណៈ​ការ​រក​ចំណូល​វិញ​សរុប​ទៅ​មិន​តិច​ម៉ឺន​ដុល្លារ​នោះ​ទេ។​

បូរ៉ា ពេល​ឈ្នះ​ខ្សែក្រវាត់ទី១​

ដូច​ទៅ​និង​អ្នក​គាំទ្រ​បាន​ដឹង​ហើយ​ថា​ កីឡាករ​ ឃីម​ បូរ៉ា​ ជាង​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​គឺ​សមត្ថភាព​ឡើង​ខ្លាំង​មែនទែន​ ខណៈ​​ការ​ប្រកួត​ពី​មុន​មាន​ចាញ់​ មាន​ឈ្នះ​ សូម្បី​ខ្សែក្រវាត់​១គ្រឿង​ក៏​គ្មាន​ដែរ។​ ប៉ុន្តែ​ឥលូវ​មិន​ដូច​ពី​មុន​ឡើយ​ កីឡាករ​ទម្ងន់​ ៦០​គីឡូក្រាម​ស្រុក​ខ្មែរ​ស៊ី​ចង់​អស់​ទៅ​ហើយ​ ស្របពេល​អ្នក​ខ្លះ​ឮ​ឈ្មោះ​មិន​ចង់​ប្រកួត​ជា​មួយផង។​

បូរ៉ា ពេល​ឈ្នះ​ខ្សែក្រវាត់ទី២​

ងាក​ទៅ​ប្រាក់​ចំណូល​វិញ​ក៏​មិន​ធម្មតា​នោះ​ដែរ​ ឃឹម​ បូរ៉ា​ ឈ្នះ​វគ្គ​ផ្ដាច់ព្រ័ត្រ​ស្រាបៀ​កម្ពុជា ជា​មួយ​ ធន់​ មករា​ បាន​ខ្សែក្រវាត់​ ១គ្រឿង​ អម​ដោយ​ទឹក​ប្រាក់​ ២៤​លាន​រៀល​ (៦០០០​ដុល្លារ)។​ ក្រោយ​មក​ទៀត​ បូរ៉ា​ ឈ្នះ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​គោ​ជល់​ជា​មួយ​ ម៉ឺន​ មេឃា​ បានខ្សែក្រវាត់ ១គ្រឿង​ទៀត​ អម​ដោយ​ទឹក​ប្រាក់​ ២០​លាន​រៀល​ (៥០០០​ដុល្លារ)​ នេះ​មិន​រាប់​ពី​រង្វាន់​វគ្គ​ជម្រុះ​មុន​ឈាន​ដល់​ផ្ដាច់ព្រ័ត្រ​ និង​តម្លៃ​ខ្លួន​ប្រកួត​លក្ខណៈធម្មតាផង។​

បូរ៉ា ពេលឈ្នះ​ប្រាក់​លាន

ក្រៅ​តែ​ពី​ប្រាក់​រង្វាន់​ខ្សែក្រវាត់ ​២គ្រឿង​ ខាង​លើ​​ម្ចាស់​មេដាយ​មាសជើងឯក​ថ្នាក់​ជាតិ​ ២០២០​ រូប​នេះ​ ក៏​ទទួល​បាន​ប្រាក់​រង្វាន់​ពី​ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ជា​ច្រើន​លើក​នៅ​សង្វៀន​ CNC​ និង​នៅ​សង្វៀន​ TOWN​ ផង​ដែរ។​ ដូច្នេះ​ហើយ​អំឡុង​កូវីដ​នេះ​អ្នក​ប្រដាល់​ដើម​កំណើត​ពី​បន្ទាយមានជ័យ​ខាង​លើ​រក​ចំណូល​បានខ្ទង់​ម៉ឺន​ដុល្លារ​ឯណោះ។​

បូរ៉ា ពេលឈ្នះ​ប្រាក់​លាន

រំលឹក​ដែរ​ថា​ កីឡាករ​ ឃឹម​ បូរ៉ា​ ជា​កូន​លោក​ ហេង​ ប៊ុនឃីម​ ដែល​ជា​គ្រូ​បង្ហាត់​ផ្ទាល់​ និង​ជា​ប្អូន​ប្រុស​របស់​ ឃីម​ ឌីម៉ា​ ផង​ដែរ។​ បូរ៉ា​ ថ្មីៗ​នេះ​ឈ្នះ​មេដាយ​មាស​ ១គ្រឿង​ទៀត​នៃ​កម្មវិធី​ជើងឯក​ថ្នាក់​ជាតិ​ ២០២០៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី