• 2021-02-16 02:48:00
  • ប្រដាល់

សុខ​ ធី​ អាច​នឹង​សងសឹក​ សឿយ៉ៃ​ ជា​ថ្មី​ប៉ុន្តែ​វ៉ៃ​ប៉ុស្តិ៍​លេខ​ ៧​ វិញ​ម្ដង​

  • 2021-02-16 02:48:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ដើម​កំណើត​ពី​ខេត្ត​បន្ទាយមានជ័យ​ សុខ​ ធី​ បង្ហើប​ថា​អាច​នឹង​ប៉ះ​ សឿយ៉ៃ​ ជា​ថ្មី​ម្ដង​ទៀត​ដើម្បី​សងសឹក​ ប៉ុន្តែ​ប្ដូរ​សង្វៀន​មក​វ៉ៃ​នៅ​ប៉ុស្តិ៍​លេខ​៧​ វិញ​ម្ដង។​

សុខ​ ធី និងគ្រូ

បើ​តាម​ការ​ឲ្យ​ដឹង​ពី​កីឡាករ​ សុខ​ ធី​ បាន​លើក​ឡើង​ថា​ ឥលូវ​ចាំ​ឲ្យ​ជា​របួស​បែក​សិន​ ដូច្នេះត្រូវ​សម្រាក​មួយ​រយៈ។​ ពេល​ណា​ជា​ហើយ​អាច​នឹង​មាន​ការ​ប្រកួត​សងសឹក​ជា​មួយ​អ្នក​លេង​គុន​ថៃ​ សឿយ៉ៃ​ ជា​ថ្មី​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ៧។​

ការ​សុំ​សងសឹក​វិញ​នេះ​គឺ​ដោយ​សារ​ការ​ចាញ់​លើក​មុន​វាមិន​គួរ​ឲ្យ​ចាញ់​ ចាញ់​ភ្លាត់​ទឹក​៤​ បន្តិច​ប៉ុណ្ណោះ​ ដូច្នេះ​ហើយ​ទើប​រូប​គេ​ និង​គ្រូ​របស់​ខ្លួន​ចង់​មាន​ការ​ប្រកួត​សងសឹក​វិញ។​

សុខ​ ធី​ និង​ សឿយ៉ៃ (ស្ដាំ)

រំលឹក​ដែរ​ថា​ កីឡាករ​ សុខ​ ធី​ ចាញ់​ពិន្ទុ​កីឡាករ​ សឿយ៉ៃ​ និង​ត្រូវ​បែក​ដេរ​រហូត​ដល់​២១​ថ្នេរ​ឯណោះ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ ទី១៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​ នៅ​ឯ​ប្រទេស​ថៃ។​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី