• 2021-01-29 07:19:52
  • ប្រដាល់

តោះ!​ មើល​ស្រី​ស្អាត​ជនជាតិ​អាមេរិក​ កាន់​ស៊ីប​បង្ហាត់​គុន​ខ្មែរ​នៅ​ CTT

  • 2021-01-29 07:19:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​តែ​ឃើញ​កីឡាករ​ខ្មែរ​ហ្វឹកហាត់​ និង​បង្ហាត់​ដោយ​គ្រូ​ខ្មែរ​ ឥលូវ​នេះ​ស្រី​ស្អាត​ជនជាតិ​អាមេរិក​បង្ហាញ​សមត្ថភាព​កាន់​ស៊ីប​ បង្ហាត់​គេ​មិន​ធម្មតា។​ ស្ត្រី​ជនជាតិ​អាមេរិក​រូប​នេះ​ឈ្មោះ​ថា​ Justine Cassidy​ ឥលូវ​នេះ​កំពុង​បំពេញ​ការងារ​នៅ​ភ្នំពេញ។​

Justine​ គឺ​ហ្វឹកហាត់​គុន​ខ្មែរ​យូរ​ដែរ​ហើយ ដោយ​បច្ចុប្បន្ន​នេះ​កំពុង​ហាត់​បែប​សុខភាព​នៅ​ក្លឹប​ Cambodia Top Team​ រៀងរាល់​ល្ងាច។​ ដោយ​សារ​មាន​បទ​ពិសោធ​ច្រើន​គួរ​សម​ ស្រ្តី​ស្រឡាញ់​ក្បាច់​គុន​រូប​នេះ ​ក៏​បាន​ឆ្លៀត​ជួយ​កាប់​ស៊ីប​បង្ហាត់​សិស្ស​ដូច​គ្នា​ខ្លះៗ​ផង​ដែរ​នៅ​ពេល​គ្រូ​ៗ​ជាប់​បង្ហាត់​អ្នក​ដទៃ​ទៀត។​ ទស្សនា​វីដេអូ​ទាំង​អស់​គ្នា !

រូបភាពលើហ្វេសបុក Justine

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់