• 2021-01-28 08:57:17
  • ប្រដាល់

ឡុង​ អាឆើត៖​ ខ្ញុំ​ចង់​ល្បី​ឈ្មោះ​ និង​ឈ្នះ​ខ្សែក្រវាត់​ក្នុង​អាជីព​ប្រដាល់​ដូច​បង​ ឡៅ​ ចន្ទ្រា​

  • 2021-01-28 08:57:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​វ័យ​ក្មេង​ ឡុង​ អាឆើត​ ថា​រៀមច្បង​ដែល​ខ្លួន​ស្រឡាញ់​បំផុត​ (Idol)​ គឺ​ ឡៅ​ ចន្ទ្រា​ និង​មាន​ក្ដី​ស្រមៃ​ចង់​ល្បីឈ្មោះ​ ឈ្នះ​ខ្សែក្រវាត់​នៅ​ពេល​ខាង​មុខ។​

កីឡាករ ឡុង​ អាឆើត

កីឡាករ​ ឡុង​ អាឆើត​ បាន​ឲ្យ​ដឹង​ថា​ ខ្លួន​ពិត​ជា​ស្រឡាញ់​ និង​ពេញ​ចិត្ត​ក្បាច់​ស្នៀត​របស់​រៀមច្បង​ ឡៅ​ ចន្ទ្រា ហើយ​បច្ចុប្បន្ន​នេះ​កំពុង​ប្រឹង​រៀន​តាម​ផង​ដែរ។​ ហេតុផល​ដែល​ខ្លួន​ស្រឡាញ់​ចូលចិត្ត​នោះ​គឺ​ ក្បាច់​អោប​ចាប់​វ៉ៃ​ជង្គង់​ និង​ស្នៀត​អោប​វ៉ៃ​កែង។​

ឡុង អាឆើត ពេលផ្ដួលដៃគូ

កូន​សិស្ស​មក​ពី​ក្លឹប​ខ្លារខិន​ ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ក្នុង​ក្ដី​ស្រមៃ​នៃ​អាជីព​ប្រដាល់​នេះ​គឺ​ចង់​ឈ្នះ​ខ្សែក្រវាត់​ដូច​ទៅ​ហ្នឹង​ ឡៅ​ ចន្ទ្រា។​ អាឆើត​ ក៏​ប្ដេជ្ញា​ប្រឹង​ប្រែង​ហ្វឹកហាត់​ឲ្យ​ខ្លាំង​ និង​តែងតែ​ប្រាប់​ខ្លួន​ឯង​ថា​ «គេ​ធ្វើ​បាន​ ខ្លួន​ក៏​ធ្វើ​បាន​ដែរ»។​

កីឡាករ​ ឡៅ​ ចន្ទ្រា ឈ្នះ រិទ្ធ ភូលូ

ឡុង​ អាឆើត​ ជា​សិស្សគុន​នៃ​ក្លឹប​ប្រដាល់​ខ្លារខិន​មាន​រិទ្ធ​ របស់​អ្នក​ស្រី​ ឡុង​ រ៉ាវី។​ កីឡាករ​រូប​នេះ​ចូល​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​នេះ​ប្រហែល​៣ឆ្នាំ​មក​ហើយ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់