• 2021-01-28 03:15:10
  • ប្រដាល់

ជំនួប​សងសឹក​​រវាង Floyd និង McGregor អាច​នឹង​ប្រកួត​លើ​កប៉ាល់​ទំនើប

  • 2021-01-28 03:15:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​សងសឹក​រវាង Floyd Mayweather ទល់នឹង​ Conor McGregor កំពុង​ពិភាក្សា​ប្រកួត​នៅ​ប្រទេស​​អារ៉ាប៊ីសាអ៊ូឌីត​​លើ​កប៉ាល់​ទំនើប។

ជើង​ខ្លាំង​​ទាំង​ពីរ​ធ្លាប់​ប៉ះ​គ្នា​ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​២០១៧ ដោយ​ការ​នោះ Floyd បាន​បញ្ចប់​ McGregor ត្រឹម​ទឹក​ទី​១០។ យ៉ាងណា Floyd បាន​បោះ​សម្ដី​ឌឺដង​ទៅ​កាន់ McGregor បន្ទាប់​ពី​​គេ​បាន​ប្រកួត​ចាញ់ Dustin Poirier នៅ​សង្វៀន UFC កាល​ពី​សប្ដាហ៍​មុន។

ការ​ប្រកួត​លើក​ទី​មួយ​រវាង Floyd និង McGregor លក់​សំបុត្រ​ដាច់​ជិត​១៦ ០០០​កន្លែង​ នៅ​ឯ​កីឡដ្ឋាន T-Mobile ក្នុង​ទីក្រុង Las Vegas ទទួល​បាន​ប្រាក់​ប្រហែល​៥០​លាន​ដុល្លារ​ក្នុង​ការ​លក់​សំបុត្រ VIP។

ប៉ុន្តែ​ដោយ​សារ​បច្ចុប្បន្ន​កំពុង​រាងត្បាត​វីរុស​កូរ៉ូណា មាន​គំនិត​ថ្មី​មួយ​បាន​លេច​ឡើង​ ដោយ​ចង់​ឲ្យ​ការ​ប្រកួត​សងសឹក​​នេះ​រៀបចំ​លើ​កប៉ាល់​ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ។ ហើយ​មាន​​អ្នក​ទស្សនា​ដែល​ជា​កំពូល​អ្នក​មាន​តែ​ប៉ុន្មាន​នាក់​​ប៉ុណ្ណោះ​​អាច​ទិញ​សំបុត្រ​ចូល​ទស្សនា៕ ​​​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់