• 2021-01-21 03:19:44
  • ប្រដាល់

បឺត​ សង្ឃឹម​ ឬ​ ប៊ុន​ សុធា​ ជា​ម្ចាស់​ខ្សែក្រវាត់​ និង​លុយ​៦០០០​ដុល្លារ ​ថ្ងៃ​សៅរ៍​នេះ​

  • 2021-01-21 03:19:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាន់​តែ​ជិត​ដល់​ថ្ងៃ​ផ្ដាច់ព្រ័ត្រ​មែនទែន​ហើយ​រវាង​ បឺត​ សង្ឃឹម​ និង​ ប៊ុន​ សុធា​ ដើម្បី​ដណ្ដើម​ខ្សែក្រវាត់​ស្រាបៀ​កម្ពុជា​ អម​ដោយ​ទឹក​ប្រាក់​ ៦០០០​ដុល្លារ​ នា​ថ្ងៃ​សៅរ៍​ ទី២៣​ ខែ​មករា​ ឆ្នាំ​២០២១។​

កម្មវិធីប្រកួត (រូបភាព Sport Zone)

បឺត​ សង្ឃឹម​ រួម​និង​ ប៊ុន​ សុធា​ កំពុង​តែ​បុក​ហ្វឹកហាត់​យ៉ាង​សកម្ម​ ទាំង​កម្លាំង​ស៊ុហ្វ​ក៏​ដូច​ជា​ក្បាច់​ស្នៀត​ផង​ដែរ។​ អ្នក​ទាំង​ពីរ​គឺ​ជា​កីឡាករ​កំពុង​ឡើង​កូដ​ខ្លាំង​ដូច​គ្នា​ និង​ភាគ​ច្រើន​គឺ​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់។​

ប៊ុន​ សុធា៖​ ជា​កីឡាករ​ល្អ​កែង​ និង​ចូល​បុក​ខ្លាំង​ ដៃគូ​បើ​មិន​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ឬ​រៀន​ទប់ទល់​ស្នៀត​ទាំង​នេះ​ទេ​គឺ​ច្បាស់​ណាស់​ នឹង​បែក​ជា​មិន​ខាន។​ ថ្មីៗ​នេះ​ត្រឹម​ អេ​ ណារ័ត្ន ​គឺ​ ប៊ុន​ សុធា​ ប្រើ​ពេល​មិន​ដល់​១ទឹក​ផង​សន្លប់​ទៅ​ហើយ។​

កូន​សិស្ស​លោក​ ធន់​ សុភា​ ខាង​លើ​នេះ​ពូកែ​ប្រើ​កែង​បត់​ កែង​បុក​ ហើយ​ប្រើ​ម្ដងៗ​គឺ​មាន​ប្រសិទ្ធភាព​ទៀត​ផង។​ ចំណុច​ល្អ​មួយ​ទៀត​នោះ​គឺ​កម្លាំង​ដើរ​បុក​ អាច​និយាយ​បាន​ថា​ជា​ប្រភេទ​កីឡាករ​ចិត​សឿង។​

ប៊ុន​ សុធា​ (ក្រហម)

បឺត​ សង្ឃឹម៖​ ជា​ប្រភេទ​កីឡាករ​វ៉ៃ​ឆ្លាត​ និង​មិន​ចូល​ចិត្ត​វ៉ៃ​ប្ដូរ​នោះ​ឡើយ។​ ក្មួយ​របស់​ បឺត​ ខាំ​ រូប​នេះ​មាន​ស្នៀត​ល្អ​គ្រប់​ក្បាច់​មិន​ថា​ កណ្ដាប់​ដៃ​ ទាត់​ ជង្គង់​ និង​កែង​ជា​ពិសេស​មួយ​ទៀត​នោះ​គេច​រហ័ស។​ អ្នក​ប្រដាល់​វ័យ​ក្មេង​រូប​នេះ​ គឺ​ញ៉ាក​ល្អ​ ហើយ​ស្នៀត​អាច​ចេញ​បាន​គ្រប់​ពេល​ ប្រសិន​បើ​ដៃគូ​តាម​វ៉ៃ​ដោយ​ខ្វះ​ការ​ប្រយ័ត្ន​អាច​នឹង​ត្រូវ​កណ្ដាប់ដៃ​របស់​គេ​ផង​ដែរ។​

កុំ​ភ្លេច​រង់ចាំ​មើល​នរណា​នឹង​ឈ្នះ​ខ្សែក្រវាត់​ទម្ងន់​ ៥៧​គីឡូក្រាម​របស់​ស្រាបៀ​កម្ពុជា។​ ការ​ប្រកួត​នេះ​នឹង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​ ៨ព្រឹក​នៅ​សង្វៀន​ CNC ​ថ្ងៃ​សៅរ៍​ ទី២៣​ មករា​ ២០២១​ នេះ៕​

កីឡាករ​ បឺត សង្ឃឹម ឈ្នះ​កន្លងទៅ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី