• 2020-12-21 03:40:00
  • ប្រដាល់

មាស ម៉ើ ប្រាប់ហេតុផល ចាន់ រតនា ចាញ់ ​និងថាកីឡាករចិន គ្មានអីខ្លាំងផង

  • 2020-12-21 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អតីត​អ្នក​លេង​​គុន​ចម្រុះ​ក្នុង​ទ្រុង មាស ម៉ើ បាន​សរសេរ​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា « ដៃគូ​ ចាន់ រតនា មិន​ខ្លាំង​​ទេ​ ប៉ុន្តែ​​​ឃើញ​​ខ្មែរ​ចាញ់​​ខ្ញុំ​ស្រក់​ទឹកភ្នែក » ​ក្រោយ​ពេល​កីឡាករ​​កម្ពុជា​ខាង​លើ​សន្លប់​ក្នុងទឹក​ទី​ ៣ ក្រោម​ថ្វី​ដៃ​របស់​អ្នក​​លេង​សៅលីញ Xie Wei ក្នុង​ព្រឹត្តិការណ៍ One Championship កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២០ នៅ​ប្រទេស​សិង្ហបុរី ។

​​​​សម្ដី​ទាំង​ស្រុង​របស់​ មាស ម៉ើ បាន​និយាយ​ថា « ខ្ញុំធ្លាប់និយាយហើយ ថាមិនមែនកីឡាករ ចិន ហ្នឹងខ្លាំងទេ តែមកពីបង ចាន់ រតនា គាត់​ខ្សោយ កីឡាករ​គ្មាន​បច្ចេកទេស​វៃ​ក្នុង​ទ្រុង តែ​បែរ​ជា​ឈ្នះ​រហូត សូម​និយាយ​ត្រង់​បន្តិច​ហើយ​បងប្អូន ជន​ពិការ​ជើង​ដូច​ខ្ញុំ គ្មាន​លទ្ធភាព​ទៅ​ចូល​រួម​ប្រកួត​វិញ​ទេ តែ​ឃើញ​កីឡាករ​ខ្មែរ​ប្រកួត​ចាញ់​បរទេស​ខ្ញុំ​ស្រក់​ទឹក​ភ្នែក​ម្ដងៗ តែ​ពេល​ខ្លះ​ខ្ញុំ​និយាយ​ការ​ពិត​បែរ​ជា​បង​ប្អូន​គាត់​ជេរ​ខ្​ញុំវិញ ដោយសារ​គាត់​មិន​ដឹង​ពី កម្ម​វិធី One champion ឡើយ​ រឿង​ខ្លះ​ខ្ញុំ​ដឹង​ច្រើន​តែ​ខ្ញុំ​ធ្វើ​មិន​ដឹង​ទៅ​ប្រសើរ​ជាង ។........ចប់​សេចក្ដី​ខ្ជិល​និយាយ​ច្រើន​ខ្លាច​មាន​បញ្ហា »។

រំលឹក​ថា មាស ម៉ើ ជា​អតីត​អ្នក​លេង​ក្នុង​ទ្រុង​​​របស់​កម្ពុជា​ល្អ ​មួយ​រូប​ដែល​មាន​បទ​ពិសោធ​ជោគជាំ​ ប៉ុន្តែ​ដោយសារ​បញ្ហា​របួស​ជើង​បាន​ធ្វើ​ឲ្យ​គេ​បង្ខំ​ចិត្ត​បោះបង់​អាជីព​វាយ​ក្នុង​ទ្រុង​៕

  • នេះ​ជា​កំណត់ត្រា​របស់​ មាស​ ម៉ើ ៖

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់