• 2020-11-24 06:49:21
  • បាល់ទាត់

Tuchel ​៖​យើង​ត្រូវ​បង្ខំ​ចិត្ត​ដាក់ Neymar ​លេង​ហើយ​

  • 2020-11-24 06:49:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រុម​ជើង​ខ្លាំង​បារាំង PSG ​នឹង​ត្រូវ​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ RB Leipzig​ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ប្រសិន​បើ​ក្រុម PSG ​ចាញ់ ​នោះ​នឹង​ប្រឈម​ជាមួយ​ការ​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​ខាង​លើ​នេះ​មុន​គេ​ហើយ ​បើ​ទោះ​ជា​សល់​២​ប្រកួត​ក្នុង​ដៃ​ទៀត​ក៏​ដោយ។ ​ខណៈ​ដែល​បច្ចុប្បន្ន​ពួកគេ​នៅ​លេខ​៣​ក្នុង​តារាង ​ទើប​មាន​៣​ពិន្ទុ​ប៉ុណ្ណោះ ឆ្លង​កាត់​៣​ប្រកួត​។ ​លោក Tuchel ​អ្នក​ចាត់​ការ​ក្រុម PSG ​អះអាង​ថា​ប្រកួត​នេះ​ធ្វើ​យ៉ាងណា ​ក្រុម​របស់​លោក​ត្រូវ​តែ​ឈ្នះ​ដាច់​ខាត​ហើយ។

​ស្រប​ពេល​ខ្សែ​ប្រយុទ្ធ Neymar ​មិន​ទាន់​ជា​សះស្បើយ​១០០​%​សម្រាប់​ការ​លេង​នៅ​រាត្រី​នេះ បុរស​សញ្ជាតិ​អាល្លឺម៉ង់​ដែល​កំពុង​ក្ដៅ​កៅអី​បាន​និយាយ​ថា​៖ “យើង​ត្រូវ​ការ​គាត់។ គាត់​ពិត​ជា​សំខាន់​ណាស់​សម្រាប់​យើង​នៅ​លើ​ទីលាន​យប់​នេះ។ គាត់​មិន​ទាន់​សះស្បើយ​ទាំង​ស្រុង​ទេ ប៉ុន្តែ​គាត់​នឹង​លេង​សម្រាប់​ការ​ប្រកួត​នេះ”៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់