• 2020-10-22 02:29:26
  • ប្រដាល់

ស៊ន​ អេលីត៖​ ប៊ុន​ សុធា​ ប៉ះ អេលីត​ ចំរើន​ ​ប្រហែល​មិន​ចប់​៥ទឹក​ទេ​ព្រោះ...

  • 2020-10-22 02:29:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ប្រដាល់​កំពុង​ល្បីឈ្មោះ​ ស៊ន​ អេលីត​ ថា​ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ និង​ជា​ការ​ប្រកួត​សងសឹក​រវាង​ អេលីត​ ចំរើន​ និង​ ប៊ុន​ សុធា​ នេះ​ប្រហែល​មិន​ចប់​៥ទឹក​ទេ​ ព្រោះ​សិស្ស​របស់​ខ្លួន​មាន​ប្រៀប​ជាង​ត្រង់​ទម្ងន់។​

រូបភាពលើហ្វេសបុក ស៊ន អេលីត

លោក​ ស៊ន​ អេលីត​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​ដែល​អ្នក​ទាំង​អស់​គ្នា​ចង់​មើល​ការ​សងសឹក​រវាង​ អេលីត​ ចំរើន​ និង​ ប៊ុន​ សុធា​ លើក​នេះ​ខ្លួន​សង្ឃឹម​រហូត​ដល់​ ៨០%​ លើ​សិស្ស​របស់​ខ្លួន​ថា​ទទួល​បាន​ជ័យជម្នះ។​

គ្រូ​ប្រដាល់​ខាង​លើ​ដាក់​ក្ដី​សង្ឃឹម​ខ្ពស់​បែប​នេះ​ គឺ​ផ្អែក​លើ​ហេតុផល​ ទី១​ អេលីត​ ចំរើន​ ធ្ងន់​ជាង​ ទម្ងន់​ពី​៦១​ ទម្លាក់មក​ត្រឹម​៥៧-៥៨​គីឡូក្រាម​ ខណៈ​ ប៊ុន​ សុធា​ ត្រឹម​ ៥៦​ជាង​ប៉ុណ្ណោះ​ ដូច្នេះ​អាវុធ​សិស្ស​របស់​ខ្លួន​អាច​ធ្ងន់​ជាង។​ ទី២​ ការ​ហ្វឹកហាត់​ ចំរើន​ ហ្វឹកហាត់​បាន​ពេញ​ និង​ត្រៀម​ខ្លួន​បាន​ល្អ​ថែម​ទៀត​ផង។​

រូបភាពលើផេក PNN Sport

រំលឹក​ដែរ​ថា​ កីឡាករ​ ប៊ុន​ សុធា​ ធ្លាប់​ចាញ់​ អេលីត​ ចំរើន​ ១ដង​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ខ្សែក្រវាត់​មាស​ នៅ​សង្វៀន​ PNN​ ខណៈ​ការ​ចាញ់​នោះ​ធ្វើ​ឲ្យ​រូប​គេ​មិន​អស់​ចិត្ត​ទាល់តែ​សោះ​ ហើយ​ទន្ទឹង​រង់ចាំ​ជួប​សងសឹក​ជា​ថ្មី។​ សប្ដាហ៍​នេះ​អ្នកទាំង​ពីរ​ជួប​គ្នា​ជា​ថ្មី​ទៀត​ហើយ​នៅ​ថ្ងៃ​សៅរ៍​ ទី២៤​ តុលា​ ២០២០​ វេលា​ម៉ោង​ ២រសៀល លើ​សង្វៀន​ CNC ដណ្ដើម​ប្រាក់លាន៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី