• 2020-10-21 02:53:51
  • ប្រដាល់

ប៊ុន​ សុធា៖​ សម្រេច​ក្ដី​បំណង​ជួប​សងសឹក​ អេលីត​ ចំរើន​ ហើយ​សប្ដាហ៍​នេះ​

  • 2020-10-21 02:53:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​​ប្រដាល់​មហិច្ឆតា​ខ្ពស់​ ប៊ុន​ សុធា​ បាន​សម្រេច​ក្ដី​បំណង​ដើម្បី​ជួប​សងសឹក​លើ​កីឡាករ​ល្អ​ជើង​ អេលីត​ ចំរើន​ ហើយ​នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​ឯ​សង្វៀន​ CNC។​

រូបភាពលើផេក PNN Sport

អេលីត​ ចំរើន​ បាន​លើក​ឡើង​ក្នុង​ហ្វេសបុក​ផេក​ប្រដាល់​មួយ​ថា ​ថ្ងៃ​សៅរ៍​នេះ​ខ្លួន​នឹង​ត្រូវ​តតាំង​ជា​មួយ​សិស្ស​គុន​មក​ពី​សមាគម​កីឡាក្រសួង​ការពារ​ជាតិ​ ប៊ុន​ សុធា​ ហើយ​ក៏​ជា​ការ​សម្រេច​ក្ដី​បំណង​របស់​ដៃគូ​ខ្លួន​ផង​ដែរ​ ដែល​ចង់​ជួប​សងសឹក​ជា​យូរ​ណាស់​ហើយ​ និង​ឃ្វាង​គ្នា​រហូត។​

សម្រាប់​ការ​ប្រកួត​នេះ​ ចំរើន​ ដាក់​ក្ដី​សង្ឃឹម​ត្រឹម​ ៥០/៥០​ ថា​នឹង​ទទួល​បាន​ជ័យជម្នះ​ ពោល​គឺ​ចាំ​មើល​ជាក់ស្ដែង​នៅ​ពេល​ប្រកួត។​ ចំពោះ​រឿង​ថា​មាន​នរណា​សន្លប់​នា​ជំនួប​នេះ​មិន​អាច​និយាយ​ទុក​មុន​ទេ​ ដឹង​តែ​ឡើង​ទៅ​គឺ​ប្រឹង​វ៉ៃ​ឲ្យ​អស់​ពី​សមត្ថភាព​តែ​ម្ដង។​ កូន​សិស្ស​លោក​ ស៊ន​ អេលីត​ រូប​នេះ​សរសើរ​ ប៊ុន​ សុធា​ ជា​កីឡាករ​ដែល​ល្អ​វ៉ៃ​ជង្គង់។​

រូបភាពលើផេក PNN Sport

រំលឹក​ដែរ​ថា​ កីឡាករ​ ប៊ុន​ សុធា​ ធ្លាប់​ចាញ់​ អេលីត​ ចំរើន​ ១ដង​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ខ្សែក្រវាត់​មាស​ នៅ​សង្វៀន​ PNN​ ខណៈ​ការ​ចាញ់​នោះ​ធ្វើ​ឲ្យ​រូប​គេ​មិន​អស់​ចិត្ត​ទាល់តែ​សោះ​ ហើយ​ទន្ទឹង​រង់ចាំ​ជួប​សងសឹក​ជា​ថ្មី។​ សប្ដាហ៍​នេះ​ទាំង​ពីរ​ជួប​គ្នា​ជា​ថ្មី​ទៀត​ហើយ​នៅ​ថ្ងៃ​សៅរ៍​ ទី២៤​ តុលា​ ២០២០​ វេលា​ម៉ោង​ ២រសៀល លើ​សង្វៀន​ CNC ដណ្ដើម​ប្រាក់លាន៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់