• 2020-10-20 03:01:41
  • ប្រដាល់

ខ្លានាង៖​ មិន​សរសើរ​មិន​បាន​ សែន​ រ៉ាដេត​ អស់​ប៉ុនណា​ក៏​ដោយ​នៅ​តែ​ដើរ​ចូល​វ៉ៃ​ទៀត​

  • 2020-10-20 03:01:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ទម្ងន់​ស្រាល​ ខាំ​ ខ្លានាង​ សរសើរ​កីឡាករ​ សែន​ រ៉ាដេត​ ថា​ទោះ​អស់​ស៊ុហ្វ​ប៉ុនណា​ក៏​ដោយ​នៅ​តែ​មាន​ទឹក​ចិត្ត​ដើរចូល​បុក​វ៉ៃ​ជា​និច្ច​តែ​ម្ដង។​

រូបភាពផ្ដល់ជូន

ខាំ​ ខ្លានាង​ បាន​ប្រាប់លើ​ហ្វេសបុក​ផេក​មួយ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​ជា​មួយ​ជើង​ខ្លាំង​ សែន​ រ៉ាដេត​ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លងទៅនេះ​គឺ​ពិត​ជា​ស្វិតស្វាញ​មែន​ និង​ពិបាក​ក្នុង​ការ​យក​ឈ្នះ​តែ​ម្ដង។​ ពោល​កីឡាករ​ សែន​ រ៉ាដេត​ ជា​កីឡាករ​ចិត្ត​មួយ​រូប​ និង​មាន​ការ​តស៊ូ​ខ្លាំង​បើ​ទោះ​ជា​ខ្លួន​អស់​កម្លាំង​ស៊ុហ្វ​យ៉ាង​ណា​ក៏​ដោយ​ក៏​នៅ​តែ​ដើរ​ចូល​វ៉ៃ​មក​លើ​ខ្លួន​ដដែល។​

រូបភាពផ្ដល់ជូន

កូន​សិស្ស​លោក​ បឺត​ សំខាន់​ ខាង​លើ​បន្ត​ប្រាប់​ទៀត​ថា​ ស្នៀត​ល្អបំផុត​របស់​ រ៉ាដេត​ នោះ​គឺ​ទាត់​នេះ​តែ​ម្ដង​ ទាត់​ចេញ​លឿន​ហើយ​ជា​ប្រភេទ​កីឡា​ចិត្ត​មួយ​រូប។​ នៅ​កម្ពុជា​កម្រ​មាន​កីឡាករ​ប្រភេទ​ដូច​ សែន​ រ៉ាដេត​ នេះ​ណាស់។​

រូបភាពផ្ដល់ជូន

រំលឹក​ដែរ​ថា​ កីឡាករ​ ខាំ​ ខ្លានាង​ ប៉ះ​ សែន​ រ៉ាដេត​ លើក​ទី១​ គឺ​បាន​ត្រឹម​ស្មើ​ពិន្ទុ​គ្នា​ប៉ុណ្ណោះ​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១៨​ ខែ​តុលា​ ឆ្នាំ​២០២០​ នៅ​សង្វៀន​ PNN។​ ជាង​៣០​ប្រកួត​ចុង​ក្រោយ​នេះ​ ខាំ​ ខ្លានាង​ មិន​ទាន់​មាន​កីឡាករ​រូប​ណា​អាច​យក​ឈ្នះ​បាន​ទេ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់