• 2020-10-16 03:14:24
  • ប្រដាល់

លន ​បញ្ញា៖​ អរគុណ​បុរស​ម្នាក់​នេះ​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​ខ្សែក្រវាត់​៣គ្រឿង​របស់​ខ្ញុំ​

  • 2020-10-16 03:14:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​មក​ពី​ខេត្ត​ព្រៃវែង​ លន ​បញ្ញា​ អរគុណ​ជា​ខ្លាំង​សម្រាប់​ទឹក​ចិត្ត​អាណិត​ស្រឡាញ់​របស់​លោក​ ធន់​ សុភា​ ដែល​តែងតែ​ទៅ​ផ្ដល់​កម្លាំង​ចិត្ត​ជា​ពិសេស​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​៣គ្រឿង​ដែល​ខ្លួន​ធ្លាប់​ឈ្នះ​មក​នេះ។​

បញ្ញា សំពះអរគុណគ្រូ
បញ្ញា និង​សិស្សច្បង ថៃ រិទ្ធី

លន ​បញ្ញា​ បាន​ឲ្យ​ដឹង​ថា​ បុរស​ដែល​តែងតែ​នៅ​ពី​ក្រោយ​ខ្លួន​ជា​និច្ច​ជា​ពិសេស​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​៣គ្រឿង​កន្លង​មក​នេះគឺ​លោក​ ធន់​ សុភា​ ជា​គ្រូ​បង្វឹក​នៅ​សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ។​

បញ្ញា ពេលឈ្នះខ្សែក្រវាត់ទី៣

អ្នក​លេង​គុន​ខ្មែរ​ខាង​លើ​នេះ​បន្ត​លើក​ឡើង​ទៀត​ថា​ មិន​ថា​ពេល​ហ្វឹកហាត់​ មិន​ថា​ការ​ថែរក្សា​ខ្លួន​ សុខភាព​ ឬ​ពេល​ឡើង​ប្រកួត​ផ្ដាច់ព្រ័ត្រ​នោះ​ទេ​ គ្រូ​របស់​ខ្លួន​គឺ​តែងតែ​ពន្យល់​ប្រាប់​ជា​និច្ច​ និង​បង្ហាត់​បង្ហាញ​ដោយ​យក​ចិត្ត​ទុកដាក់​បំផុត។​ នៅ​ពេល​ប្រកួត​គ្រូ​​តែងតែ​ឡើង​ឲ្យ​ទឹក​ផ្ទាល់​ និង​ប្រាប់​ពី​យុទ្ធសាស្ត្រ​វ៉ៃ​ពី​មួយ​ទឹក​ទៅ​មួយ​ទឹក​ ពី​វិធី​វ៉ៃ​រក្សា​កម្លាំង​ជា​ដើម។​ បញ្ញា​ ថា​ភាព​ជោគជ័យ​ទាំង​នេះ​គឺ​បាន​មក​ពី​គ្រូ​ និង​សិស្ស​ច្បង​ សិស្ស​រួម​ក្លឹប​ទាំង​អស់​ផង​ដែរ។​

បញ្ញា ពេលឈ្នះខ្សែក្រវាត់ទី១

រំលឹក​ដែរ​ថា​ បច្ចុប្បន្ន​កីឡាករ​ លន ​បញ្ញា​ មាន​ខ្សែក្រវាត់​៣គ្រឿង​ គឺ​ខ្សែក្រវាត់ Wurk​ នៅ​អាស៊ីអាគ្នេយ៍ ​ខ្សែក្រវាត់​ប្រាក់​ ISI​ នៅ​ PNN​ និង​ខ្សែក្រវាត់​ទី៣​ ស្រាបៀ​កម្ពុជា​ នៅ​ CNC ។ ​ខ្សែក្រវាត់​ទាំង​៣គ្រឿង​នេះ​គឺ​លោក​ ធន់​ សុភា​ តែងតែ​ទៅ​ឲ្យ​ទឹក​ផ្ទាល់៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់