• 2020-10-13 03:33:34
  • ប្រដាល់

ខេង​ សុងហួ៖​ ឥលូវ​លក់​ទូរស័ព្ទ​មិន​សូវ​ដាច់​ដែរ​ ជួយ​ប្រដាល់​បាន​តិចៗ​នោះ​ទេ​

  • 2020-10-13 03:33:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​ស្ម័គ្រស្មោះ​ ខេង​ សុងហួ​ ថា​ឥលូវ​នេះ​ជួយ​ខាង​ប្រដាល់​បាន​តិចតួច​ទេ​ ព្រោះ​របរ​រក​ស៊ី​លក់​ទូរស័ព្ទ​មិន​សូវ​កាក់កប​ឡើយ​ ប៉ុន្តែ​នៅ​តែ​បាន​ជួយ​ខ្លះៗ​ផង​ដែរ​ពេល​ឃើញ​មាន​អ្នក​របួស​ ឬ​ឈ្នះ​ខ្សែក្រវាត់​ជា​ដើម។​

លោក ខេង សុងហួ ជូនកាដូ លន បញ្ញា ថ្មីៗនេះ

លោក​ ខេង​ សុងហួ​ បាន​ឲ្យ​ដឹង​ថា​ ឥលូវ​នេះ​របរ​លក់​ទូរស័ព្ទ​របស់​លោក​ហាក់​ស្ងប់ស្ងាត់​ អាច​ថា​មនុស្សម្នា​មិន​សូវ​ចាយ​លុយ​ច្រើន​ និង​មាន​ការ​រឹតត្បិត​ផង​ដែរ​ ឬ​ក៏​ដោយ​សារ​តែ​ជំងឺ​ COVID​។​

អ្នក​គាំទ្រ​ប្រដាល់​គុន​ខ្មែរ​ស្មោះស្ម័គ្រ​ខាង​លើ​នេះ​បន្ត​លើក​ឡើង​ថា​ ការ​ជួយ​ឧបត្ថម្ភ​ប្រដាល់​ ការ​ជូន​វត្ថុ​ប្រើប្រាស់​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​ក៏​នៅ​តែ​មាន​ដដែល​ ដោយ​គ្រាន់​តែ​មិន​សូវ​ញឹកញាប់​ ឬ​ច្រើន​ដូច​មុន​ព្រោះ​តែ​លក់​មិន​សូវ​ដាច់។​

លោក ខេង សុងហួ ជូនកាដូពីមុនៗមក

រំលឹក​ដែរ​ថា​ លោក​ ខេង​ សុងហួ​ ជា​ម្ចាស់​ហាង​គុន​ខ្មែរ​លក់​ទូរស័ព្ទ​ទំនើប​ ដែល​តែងតែ​ជួយ​ឧបត្ថម្ភ​ថវិកា​កីឡាករ​ពេល​មាន​របួស​ និង​សម្ភារ​អេឡិចត្រូនិក​ផ្សេង។​ ថ្មីៗ​នេះ​លោក​បាន​ជួយ​ ឈឿន​ ឆៃដែន​ ព្យាបាល​ជើង​ ជួយ​ថវិកា​កម្មវិធី​ប្រដាល់​ថ្នាល​របស់​លោក​ មាស​ សុខគ្រី និង​ជូនកាដូកីឡាករពេលឈ្នះជា​ដើម ។​ ប្រសិន​បើ​បងប្អូន​ចង់​ចូលរួម​លើក​ស្ទួយ​ ឬ​គាំទ្រ​ប្រដាល់​តាម​រយៈ​លោក​ ខេង​ សុងហួ​ ម្ចាស់​ហាង​គុន​ខ្មែរ​លក់​ទូរស័ព្ទ​ទំនើប​នោះ​ដោយ​គ្រាន់​តែ​ជួយ​ជាវ​សម្ភារ​ដែល​លោក​អ្នក​ត្រូវ​ការ​ដូច​ជួយ​លើក​ទឹក​ចិត្ត​អ្នក​ប្រដាល់​ផង​ដែរ៕ ហ្វេសបុក​ផេក​ គុនខ្មែរលក់ទូរស័ព្ទដៃទំនើប

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់