- 2020-10-12 13:35:00
- បាល់ទាត់
Haland រកបាន Hat Tirck ក្នុងប្រកួតជម្រើសជាតិឈុតធំ នៅវ័យតិចជាងកីឡាករល្បីៗជាច្រើន
- 2020-10-12 13:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Haland រកបាន Hat Tirck ក្នុងប្រកួតជម្រើសជាតិឈុតធំ នៅវ័យតិចជាងកីឡាករល្បីៗជាច្រើន
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធន័រវែស Erling Haland ជាកីឡាករទទួលបាន Hat Trick ក្នុងប្រកួតជម្រើសជាតិឈុតធំ នៅវ័យតិចជាងកីឡាករល្បីៗជាច្រើន។
កីឡាកររូបនេះទទួលបាននៅដើមវ័យទើបតែ ២០ឆ្នាំ ខណៈដែលកីឡាករដទៃទៀតដូចជា Neymar ទទួលបាននៅវ័យជិតចូល ២១ឆ្នាំ ឯ Messi នៅវ័យជិត ២៥ឆ្នាំ និង Ronaldo នៅវ័យជិត ២៩ឯណោះ។
Haland យក Hat Trick នេះបានកាលពីប្រកួតជម្រើសរវាងន័រវែស និងរូម៉ានីកាលពីថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០ម្សិលមិញនេះ ហើយក៏បានជួយឲ្យក្រុមឈ្នះក្នុងលទ្ធផល ៤-០។
គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធខាងលើនេះ ទើបតែចូលរួមប្រកួតជម្រើសជាតិឈុតធំ ៦ប្រកួត និងរកគ្រាប់បាល់បាន ៦គ្រាប់ចាប់តាំងពីឆ្នាំ ២០១៩មក៕