- 2020-10-12 02:58:48
- ប្រដាល់
លន បញ្ញា៖ ប្រាក់រង្វាន់២៤លាននេះ ខ្ញុំយកទៅសងពូវិញដែលឲ្យខ្ចីទិញដីឡូត៍ទុក
- 2020-10-12 02:58:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លន បញ្ញា៖ ប្រាក់រង្វាន់២៤លាននេះ ខ្ញុំយកទៅសងពូវិញដែលឲ្យខ្ចីទិញដីឡូត៍ទុក
ចន្លោះមិនឃើញ
អ្នកប្រដាល់ដើមកំណើតមកពីខេត្តព្រៃវែង លន បញ្ញា ថាប្រាក់រង្វាន់ដែលបានមកពីវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ស្រាបៀកម្ពុជានៅ CNC កាលពីថ្ងៃសៅរ៍នេះនឹងយកទៅសងពូវិញដែលបានឲ្យខ្លួនខ្ចីទិញដីឡូត៍ទុកពីមុន។
លន បញ្ញា បានឲ្យដឹងថា ប្រាក់រង្វាន់ជើងឯកខ្សែក្រវាត់ស្រាបៀកម្ពុជា ដែលទើបឈ្នះកាលពីថ្ងៃសៅរ៍ចំនួន ២៤លាន(៦០០០ដុល្លារ)នេះ គឺដក២០០០ដុល្លារយកទៅសងពូរបស់ខ្លួនវិញដែលបានជួយឲ្យខ្ចីទិញដីឡូត៍មួយកន្លែងកន្លងទៅនេះ។ ចំណែកមួយចំនួនទៀតគឺយកទៅទិញមាសទុកសម្រាប់ខ្លួនឯង។
សិស្សគុនសមាគមកីឡាក្រសួងការពារជាតិខាងលើបន្តប្រាប់ទៀតថា ខ្លួនសូមអរគុណចំពោះការគាំទ្រពីអ្នករាល់គ្នា និងអរគុណខាងស្ថានីយទូរទស្សន៍ CNC ដែលតែងតែផ្ដល់ឱកាសឲ្យប្រកួតក៏ដូចជាលេងខ្សែក្រវាត់មួយនេះផងដែរ។
រំលឹកដែរថា លន បញ្ញា កាលពីព្រឹកថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០ នេះប្រកួតឈ្នះខ្សែក្រវាត់ស្រាបៀកម្ពុជា ១គ្រឿងនៅសង្វៀន CNC លើប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម បន្ទាប់ពីឈ្នះពិន្ទុលើកីឡាករ សូត្រ ខេវិន។ ជើងឯកលេខ១ ទទួលបាន ខ្សែក្រវាត់១គ្រឿង អមដោយប្រាក់រង្វាន់ ២៤លានរៀល(៦០០០ដុល្លារ) ចំណែកលេខ២ សូត្រ ខេវិន ទទួលបានពាន១ និងប្រាក់រង្វាន់១២លានរៀល៕