• 2020-10-01 09:08:09
  • ប្រដាល់

ឡុង​ សុភី៖​ ខ្ញុំ​មិន​សូវ​ចូលចិត្ត​ញ៉ាំ​ប៊ីយ៉ែ​ទើប​ទម្ងន់​ខ្ញុំ​មិន​សូវ​ប្រែប្រួល​

  • 2020-10-01 09:08:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ទស្សនា​ប្រដាល់​ប្រហែល​មិន​ចាប់​អារម្មណ៍​រឿង​ទម្ងន់​ ឬ​មាឌ​​របស់​ ឡុង​ សុភី​ ប៉ុន្តែ​បើ​គិត​ទៅ​កីឡាករ​វ៉ៃ​ជំនាន់​ជា​មួយ​អ្នក​ប្រដាល់​រូប​នេះ​ភាគ​ច្រើន​ឡើង​ទម្ងន់​ ដោះ​ក្បាល​ពោះ​ស្ទើរ​អស់​ទៅ​ហើយ​នា​ពេល​បច្ចុប្បន្ន។​

កីឡាករ ឡុង​ សុភី

ឡុង​ សុភី​ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​រឿង​ទម្ងន់​នេះ​វិញ​រូប​គេ​ពិត​ជា​ថែទាំ​បាន​ល្អ​ និង​បាន​គិត​គូ​ពី​សុខភាព​ខ្លួន​ឯង​មែនទែន​ ពោល​មិន​បណ្ដោយ​រឿង​ហូបចុក​ផ្ដេសផ្ដាស​ជា​ពិសេស​ការ​ញុំ​ស្រាបៀ​នេះ​តែ​ម្ដង។​ កីឡាករ​ចាស់​វស្សា​រូប​នេះ​បន្ថែម​ទៀត​ថា​ រៀងរាល់​ថ្ងៃ​នេះ​មិន​ថា​តិច​ ឬ​ច្រើន​តែងតែ​ហ្វឹកហាត់​ជា​និច្ច​ ខណៈ​ពេល​មាន​ការងារ​ចុះ​ខេត្ត​ក៏​នៅ​តែ​ឆ្លៀត​រត់​ ឬ​ហាត់​ប្រាណ​ឲ្យ​បាន​បែកញើស​ផង​ដែរ។​

ឡុង សុភី (ខាងស្ដាំ)

អ្នក​ប្រដាល់​ដើម​កំណើត​មក​ពី​ខេត្ត​បាត់ដំបង​ខាង​លើ​លើក​ឡើង​ទៀត​ថា​ ក្រៅ​តែ​ពី​ហាត់​ប្រាណ​ហើយ​នោះ​ ខ្លួន​ក៏​មិន​សូវ​ចំណូល​រឿង​ផឹក​ស៊ី​ តែ​ម្ដង​ដូច្នេះ​ហើយ​ទើប​ទម្ងន់​របស់​ខ្លួន​ហាក់​មិន​ប្រែប្រួល។​ សុភី​ ថា​ការ​ញុំ​អាហារ​ពេល​ល្ងាច​ច្រើន ឬ​ញុំ​ស្រាបៀ​ពេលល្ងាច​នេះ ​គឺ​ធ្វើ​ឲ្យ​ទម្ងន់​ឡើង​លឿន​ណាស់​ព្រោះ​ញុំ​ហើយ​រាងកាយ​មិន​បាន​ធ្វើ​សកម្មភាព​ ឬ​បញ្ចេញ​ថាមពល​វិញ។​

ឡុង សុភី ឈ្នះខ្សែក្រវាត់នៅបាយ័ន
សុភី នៅពេលចាញ់ ពុទ្ធ ឆាយរិទ្ធីសប្ដាហ៍​មុន​នេះ

រំលឹក​ដែរ​ថា​ កីឡាករ​ ឡុង​ សុភី​ ជា​កីឡាករ​ចាស់​វស្សា​ចូល​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​អស់​រយៈពេល​១៦ឆ្នាំ​មក​ហើយ។ ​បច្ចុប្បន្ន​នេះ​ សុភី​ វ៉ៃ​ក្នុង​ប្រភេទ​ទម្ងន់​ ៦៧-៦៩​គីឡូក្រាម។​ កីឡាករ​រូប​នេះ​ថា​មែនទែន​ទៅ​អាច​លេង​ត្រឹម​ទម្ងន់​ ៦៥​គីឡូក្រាម​ក៏​បាន​ដែរ​ ព្រោះ​ទម្ងន់​ពិត​ប្រាកដ​ចន្លោះ​ត្រឹម​នេះ​ទេ​ ប៉ុន្តែ​នៅ​ពេល​ហ្វឹកហាត់​ទើប​ទម្ងន់​ឡើង​ដល់​ ៦៧៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី