• 2020-09-18 04:44:01
  • ប្រដាល់

ឡុង​ ពិសិដ្ឋ​ ប្រកួត​ជាង​៣០ដង​ប៉ុណ្ណោះ​ ប៉ុន្តែ​បាន​ការ​ចាប់​អារម្មណ៍ប្រាក់​លើក​ចិត្ត​ពី​គោ​ជល់​ពីរ​ដង​

  • 2020-09-18 04:44:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ជើង​ថ្មី​ ឡុង​ ពិសិដ្ឋ​ ប្រកួត​ទើប​បាន​ជាង​ ៣០​ដង ​ប៉ុណ្ណោះ​ក្នុង​អាជីព​ប្រដាល់​ប៉ុន្តែ​ទទួល​បាន​ផ្លែ​ផ្កា និង​ប្រាក់​លើក​ទឹក​ចិត្ត​គួរសម​ដែរ​ជា​ពិសេស​ប្រាក់​លើក​ទឹកចិត្ត​ពី​កម្មវិធី​គោ​ជល់​រហូត​ដល់​ទៅ​ពីរ​លើក​បន្ទាប់​ពី​ឈ្នះ​ ព្រឿង​ សុចឺត​ សប្ដាហ៍​មុន។​

ឡុង ពិសិដ្ឋ (ក្រហម)

ឡុង​ ពិសិដ្ឋ​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប៉ះ​ជា​មួយ​ ព្រឿង​ សុចឺត​ កាល​ពី​អាទិត្យ​មុន​នៅ​ CNC​ នោះ​គឺ​មាន​ការ​ពិបាក​ដែរ​ទម្រាំ​អាច​ឈ្នះ​ពិន្ទុ។​ ប៉ុន្តែ​រូប​គេ​ចំណាយ​ពេល​២​សប្ដាហ៍​ពេញ​ក្នុង​ការ​ហ្វឹកហាត់​និង​ត្រៀម​ប៉ះ​ សុចឺត​ កាល​នោះ។​

កូន​សិស្ស​លោក​ Ricky​ រូប​នេះ​បន្ត​ប្រាប់​ទៀត​ថា​ ខ្លួន​ពិត​ជា​សប្បាយ​ចិត្ត​ចំពោះ​ជ័យជម្នះ​មួយ​នេះ​ ជា​ពិសេស​ដែល​បាន​ទទួល​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ពី​កម្មវិធី​គោ​ជល់។​ ប្រាក់​រង្វាន់​ដែល​ជា​ការលើក​ទឹក​ចិត្ត​ពី​គោជល់​នេះ​ទទួល​បាន​ ៤០​ម៉ឺន​រៀល​ ហើយ​បើ​គិត​ទៅ​ទទួល​បាន​ជា​លើក​ទី២​ផង​ដែរ​នៅ​ទី​នោះ។​

ឡុង ពិសិដ្ឋ (ក្រហម)

រំលឹក​ដែរ​ថា​ កីឡាករ​ ឡុង​ ពិសិដ្ឋ​ បច្ចុប្បន្ន​កំពុង​ហ្វឹកហាត់​នៅ​ក្លឹប​ខ្លារខិន​ ជា​កូន​សិស្ស​លោក​ Ricky​ ហ្នឹង​ចូល​ប្រឡូក​ក្នុង​ប្រដាល់​នេះ​បាន​ប្រហែល​៣ឆ្នាំ​មកហើយ​ ប្រកួត​បាន​ជាង​ ៣០​ដង។​ ប្រកួត​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​យក​ឈ្នះ​ ព្រឿង​ សុចឺត​ ដោយ​ពិន្ទុ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់