• 2020-09-09 02:36:20
  • ប្រដាល់

ឡៅ​ ចិត្រា​ វិល​ចូល​សង្វៀន​វិញ​ប្រកួត​ដំបូង​នៅ​ជ្រាយ​កម្លាំង​

  • 2020-09-09 02:36:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​មក​ពី​ខេត្ត​កំពង់ស្ពឺ​ ឡៅ​ ចិត្រា​ បាន​វិល​ចូល​សង្វៀន​វិញ​ និង​ឡើង​ប្រកួត​បាន​១ប្រកួត​ហើយ​ប៉ះ​ យ៉េន​ ឌីណា​ បង្ហាញ​ទម្រង់​មិន​ទាន់​ល្អ​ដូច​ដើម​ជា​ពិសេស​កម្លាំង។​

កីឡាករ ឡៅ ចិត្រា

ការ​ប៉ះ​គ្នា​រវាង​ ឡៅ​ ចិត្រា​ និង​ យ៉េន​ ឌីណា​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី៦ ​កញ្ញា​ ២០២០​ កន្លង​ទៅ​នេះ​បាន​រង់​ការ​រិះគន់​ជា​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​គុន​ខ្មែរ​ ក៏​ព្រោះ​តែ​ពួកគេគិត​ថា​​ប្រកួត​មិន​អស់​ពី​សមត្ថភាព​ និង​មិន​ជក់ចិត្ត​ដូច​ហ្នឹង​អ្វី​ដែល​បាន​រង់ចាំ។​

បើ​យើង​មើល​ពី​សមត្ថភាព​របស់​ ឡៅ​ ចិត្រា​ ដែល​ទើប​ចូល​ប្រកួត​វិញ​បន្ទាប់​ពី​សម្រាក​ព្យាបាល​របួស​ដៃ​ប្រហែល​៤ខែ​មក​នេះ គឺ​មិន​ទាន់​ល្អ​ដូច​ដើម​នោះ​ទេ​ ដូច​ជា​ការ​វ៉ៃ​នៅ​យឺត​ជាង​មុន​ ជា​ពិសេស​កម្លាំង​ស៊ុហ្វ​តែ​ម្ដង។​ ការ​ប្រកួត​៥ទឹក​នេះ​ ចិត្រា​ ដួល​ច្រើន​ដោយ​សារ​កម្លាំង​កាច​ ឬ​ការ​ចាប់​មិន​ឈ្នះ​ យ៉េន​ ឌីណា​ ជា​ហេតុ​ធ្វើ​ឲ្យ​រូប​គេ​បញ្ចេញ​ស្នៀត​មិន​សូវ​ទាន់​ល្អ និង​គាំងៗបន្តិច។​

ចិត្រា (ខៀវ)

រំលឹក​ដែរ​ថា​ ឡៅ​ ចិត្រា​ បាន​ឈប់​សម្រាក​ព្យាបាល​របួស​ដៃ​អស់​រយៈពេល​ប្រហែល​៤ខែ​ជា​ហេតុ​ធ្វើ​ឲ្យ​កីឡាករ​រូប​នេះ​ខកខាន​ឡើង​សង្វៀន​ជា​យូរ​ទើប​តែ​អាច​ចូល​ប្រកួត​វិញ​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី៦ ​ខែ​កញ្ញា​ ឆ្នាំ​២០២០​ នៅ​បាយ័ន។​ ប្រកួត​ដំបូង​របស់​ ចិត្រា​ បាន​ត្រឹម​ស្មើ​ពិន្ទុ​ យ៉េន​ ឌីណា​ ប៉ុណ្ណោះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់