• 2020-08-25 07:42:57
  • ប្រដាល់

ភ្លេចៗ​! សេន​ ប៊ុនថេន​ កែវ​ រំចង់​ រឿង​ សោភ័ណ្ឌ​ ចាន់​ រតនា​ ឡើង​ស័ក្ដិ ​៣​ ហើយ​

  • 2020-08-25 07:42:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូលរួម​ត្រេកអរ​កីឡាករ​ ចាន់​ រតនា​ សេន​ ប៊ុនថេន​ កែវ រំចង់​ ឡុង សុភី រឿង​ សោភ័ណ្ឌ បាន​ឡើង​ស័ក្ដិ​ ៣​ និង​កីឡាករ​ រួម​ទាំង​គ្រូ​បង្វឹក​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​បាន​ដំឡើង​សួនស័ក្ដិ​ផង​ដែរ​នា​ព្រឹក​មិញ​នេះ​នៅ​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ​ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​

រូបភាពផ្ដល់ជូន និង​លើហ្វេសបុកកីឡាករ

កីឡាករ​ សេន​ ប៊ុនថេន​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​នាម​ជា​អ្នក​ប្រដាល់​ចាស់​វស្សា​មួយ​រូប​ពិត​ជា​មាន​ចិត្ត​ត្រេកអរ​ជា​ខ្លាំង​ ដែល​បាន​ប្រធាន​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ​ ឯកឧត្ដម​ ជា​ ប៊ុនហេង​ បាន​ស្រឡាញ់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​លោក​បែប​នេះ។​

រូបភាពផ្ដល់ជូន និង​លើហ្វេសបុកកីឡាករ

អ្នក​លេង​ជើង​រន្ទះ​ខាង​លើ​នេះ​បន្ត​ប្រាប់​ទៀត​ថា​ ខ្លួន​ផ្ទាល់​ក៏​ដូច​ជា​លោក​គ្រូ​ៗ​ កីឡាករ​ផ្សេងៗ​ទៀត​ដែរ​នឹង​ប្ដេជ្ញា​ខំ​ប្រឹងប្រែង​បណ្ដុះ​ធនធាន​ថ្នាល​ឲ្យ​បាន​ច្រើន​លើក​ស្ទួយ​វិស័យ​ប្រដាល់​ នឹង​ខំ​រក​ភាព​ជោគជ័យ​ជា​បន្តបន្ទាប់​ជូន​អង្គភាព​ ដើម្បី​ជា​ការ​តបស្នង​ទៅ​ហ្នឹង​ការ​យក​ចិត្ត​ទុកដាក់​អាណិត​ស្រឡាញ់​អ្នក​ប្រដាល់​ដួច​ជា​ពួក​លោក។​

រូបភាពផ្ដល់ជូន និង​លើហ្វេសបុកកីឡាករ

រំលឹក​ដែរ​ថា​ ព្រឹក​មិញ​នេះ​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ​ ដែល​ដឹក​នាំ​ដោយ​ឯកឧត្ដម​ ជា​ ប៊ុនហេង​ បាន​ធ្វើ​ពិធី​ដំឡើង​ឋានន្តរសក្ដិ​ដល់​មន្ត្រី​នគរបាល​ដែល​ជា​ កីឡាករ​ កីឡា​ការិនី​មួយ​ចំនួន​របស់​អង្គភាព​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ ក្នុង​នោះ​ក៏​មាន​អ្នក​ប្រដាល់​ រួម​និង​គ្រូ​បង្វឹក​ចំនួន​ដូច​ជា​ សេន​ ប៊ុនថេន​​ រឿង​ សោភ័ណ្ឌ​ ចាន់​ រតនា​ ឡុង​ សុភី​ ម៉ន​ សាម៉េត​ ឡុង​ សំណាង​ លោក​ ជួន​ សំណាង​ លោក​ ធី​ ណារិទ្ធ​ លោក​ ឡុង​ វិបុល​ និង​មួយ​ចំនួន​ទៀត៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី