• 2020-08-13 08:22:55
  • ប្រដាល់

ចូលរួម​សោកស្ដាយ​! ធន់​ មករា​ ត្រូវ​ផ្អាក​ឡើង​សង្វៀន​យ៉ាងតិច​២ខែ​ព្រោះ​របួស​ស្មងជើង​

  • 2020-08-13 08:22:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្ស​គុន​មក​ពី​សមាគម​កីឡា​ក្រសួង​ការពារ​ជាតិ​ ធន់​ មករា​ មិន​អាច​ចូលរួម​ប្រកួត​ម៉ារ៉ាតុង​ដណ្ដើម​ប្រាក់​លាន​នៅ​សង្វៀន​ Town ​ថ្ងៃ​អាទិត្យ​នេះ​ទេ​ ដោយ​សារ​របួស​ស្មងជើង​រ៉ាំរ៉ៃ​ ហើយ​ត្រូវ​ព្យាបាល​ប្រហែល​២ខែ។​

ធន់ មករា ពេលប្រកួតជា​មួយថៃ

នេះ​បើ​តាម​ការ​បង្ហោះ​លើ​ហ្វេសបុក​ MC Vutha​ ដែល​ជា​ពិធី​ករ​ប្រដាល់​របស់​សង្វៀន​ Town​ នៅ​មុន​នេះ​បាន​បញ្ជាក់​ថា​ កីឡាករ​ ធន់​ មករា​ ឬ​ តាញ់​ មករា​ នោះ​គឺ​បាន​ផ្លាស់ប្ដូរ​ចេញ​ពី​ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្ដើម​ប្រាក់​លាន​ថ្ងៃ​អាទិត្យ​នេះ​ហើយ​ដោយ​សារ​របួស​ស្មងជើង។ ​ពិធី​ការ​រូប​នេះ​បន្ថែម​ទៀត​ថា​ មករា​ អាច​នឹង​សម្រាក​ពី​ការ​ឡើង​សង្វៀន​នានា​រយៈពេល​២ខែ​ដើម្បី​ព្យាបាល​របួស​នោះ​ឲ្យ​ជា​សះស្បើយ​ឡើង​វិញ។​

រំលឹក​ដែរ​ថា​ ធន់​ មករា​ ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ប្រកួត​ម៉ារ៉ាតុង​ដណ្ដើម​ប្រាក់​លាន​នៅ​សង្វៀន​ Town ​ថ្ងៃ​អាទិត្យ​ ទី១៦​ ខែ​សីហា​ ឆ្នាំ​២០២០​ ជា​មួយ​ ឡុង​ ជិន​ សុខ​ សាវិន​ ចាន់​ ប៊ុនហឿន​ ប៉ុន្តែ​ត្រូវ​បាន​ផ្លាស់ប្ដូរ​ដាក់​ សារឿន​ ចាន់​ មក​ជំនួស​វិញ៕​

ក្រដាសពេទ្យបញ្ជាក់

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់