• 2020-08-12 06:14:55
  • ប្រដាល់

តោះ!​ មើល​កូន​ប្រុស​ សាន​ សៅយ៉ាន់​ ប្រកួត​ម្ដង​មើល​មាន​ថ្វីដៃ​យ៉ាងម៉េច​ដែរ?

  • 2020-08-12 06:14:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កូន​ប្រុស​អតីត​អ្នក​ប្រដាល់​កែង​រួស​ សាន​ សៅយ៉ាន់​ គឺ​ សាន​ វិសាល​ ក៏​មាន​ថ្វីដៃមិន​ចាញ់ឪពុក​នោះ​ដែរ អាយុ​ជាង១០ឆ្នាំ​ប៉ុណ្ណោះ​ បង្ហាញ​ទម្រង់វ៉ៃបាន​យ៉ាងល្អ កាល​ពី​ថ្ងៃ​សៅរ៍​ ទី៨​ ខែ​សីហា​ ឆ្នាំ​២០២០​ នៅ​សង្វៀន​កុមារ​គុន​ខ្មែរ​ របស់លោក​ ហ៊ុន​ ច័ន្ទរាជ្យ។​

សាន វិសាល (ក្រហម) សុវណ្ណ ដេវីត (ខៀវ)

សម្រាប់​ការ​ប្រកួត​រវាង​ សាន​ វិសាល​ ប៉ះ​ សុវណ្ណ ដេវីត​ នេះ​ប្រកួត​លើ​ប្រភេទ​ទម្ងន់​៣០​គីឡូក្រាម។​ ការ​ប្រកួត​រវាង​អ្នក​ទាំង​ពីរ​អ្នក​នេះ​ក៏​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ដែរ​ ស្រប​ពេល​ពួកគេ​វ៉ៃ​មាន​ផ្លែ​ មាន​ទម្រង់​ស្រដៀង​កីឡាករ​ធំៗ​ទៀតផង។​

សាន វិសាល (ក្រហម) សុវណ្ណ ដេវីត (ខៀវ)

ចំពោះ​លទ្ធផល​បញ្ចប់​ការ​ប្រកួត​៣ទឹក​នោះ​គឺ​កូន​ប្រុស​លោក​ សាន​ សៅយ៉ាន់​ បង្គោល​ក្រហម​ឈ្នះ​ពិន្ទុ​លើ​កីឡាករ​ សុវណ្ណ​ ដេវីត​ កាល​ពី​ថ្ងៃ​បើក​ឆាក​សង្វៀន​ថ្មី​របស់​លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ៕​

សាន វិសាល (ក្រហម) សុវណ្ណ ដេវីត (ខៀវ)
កីឡាករ សាន​ វិសាល

តោះ!​ ទស្សនា​វីដេអូ​ដូច​ខាង​ក្រោម៖​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់