• 2020-08-11 00:00:00
  • ប្រដាល់

សូដា​ ចាន់បូរិន​​ ! ​ឌឺ​តាំង​ពី​គុន​គ្រូ​ដំបូង​ វ៉ៃ​សុទ្ធតែ​ក្បាច់​ពិសេស​ចុង​ក្រោយ​បាន​ត្រឹម​ស្មើ​

  • 2020-08-11 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្នាល​គុន​ខ្មែរ​ សូដា​ ចាន់បូរិន​ បង្ហាញ​ក្បាច់​គុន​គ្រូ​ឌឺ​ដង​តាំង​ពី​ដំបូង​ និង​វ៉ៃ​សុទ្ធតែ​ក្បាច់​ពិសេសៗ​នៅ​ថ្ងៃ​បើក​ឆាក​ដំបូង​សង្វៀន​ «កុមារ​គុន​ខ្មែរ»​ របស់​លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី៨​ ខែ​សីហា​ ឆ្នាំ​២០២០​ ធ្វើ​ឲ្យ​មាន​ការ​គាំទ្រ​ជា​ខ្លាំង។​

កុមារា សូដា​ ចាន់បូរិន​

គូ​ទី១​ បើក​ឆាក​ការ​ប្រកួត​ដំបូង​សង្វៀន​ «កុមារ​គុន​ខ្មែរ»​ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​គឺ​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​ទស្សនា​មាន​ការ​ចាប់​អារម្មណ៍​ និង​សប្បាយ​រីករាយ​ជា​ខ្លាំង​ចំពោះ​ សុវណ្ណ​ រតនា​ បង្គោល​ក្រហម​ និង​ សូដា​ ចាន់បូរិន បង្គោលខៀវ។​

សូដា​ ចាន់បូរិន​​ សិស្ស​គុន​មក​ពី​ក្លឹប​ សុវណ្ណកុមារ​គុន​ខ្មែរ​ រូប​នេះ​គឺ​ពិត​ជា​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ខ្លាំង​មែន​តាម​រយៈ​ការ​គុន​គ្រូ​ជា​របៀប​ ព្រហ្ម​មុខបួន​ ជា​ដើម។​ បន្ថែម​ពី​នេះ​ទៀត​កីឡាករ​ថ្នាល​ទម្ងន់​ ២៣​គីឡូក្រាម​ រូប​នេះ​ប្រើ​ក្បាច់​ពិសេស​ច្រើន​ដូច​ជា​ លោត​គប់​កែង​ លោត​ទាត់​ និង​រត់​បុក​កែង​ផង​ដែរ។​

សូដា​ ចាន់បូរិន​ (ក្រហម) សុវណ្ណ​ រតនា (ខៀវ)

កីឡាករ​ថ្នាល​ សូដា​ ចាន់បូរិន​​ បាន​ត្រឹម​ស្មើ​ពិន្ទុ​ជា​មួយ​ សុវណ្ណ​ រតនា ប៉ុណ្ណោះ​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ។ ​កុមារា​ទាំង​ពីរ​នេះ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ ២៣​គីឡូក្រាម។​ សម្រាប់​ការ​ប្រកួត​កម្មវិធី​ប្រដាល់​ «កុមារ​គុន​ខ្មែរ»​ របស់​លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ នេះ​ធ្វើ​ឡើង​រៀងរាល់​២សប្ដាហ៍​ម្ដង​ នៅ​ថ្ងៃ​សៅរ៍​ ចាប់​ពី​ម៉ោង​១១​ព្រឹក​តទៅ៕​

សូដា​ ចាន់បូរិន​ (ក្រហម) សុវណ្ណ​ រតនា (ខៀវ)

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់