• 2020-08-04 07:40:00
  • ប្រដាល់

មាន​អ្នក​កណ្ដាប់ដៃ​ធ្ងន់​ជាង​នេះ​ ឬ​អត់​បច្ចុប្បន្ន​នេះ​ក្នុង​វិស័យ​គុន​ខ្មែរ?​

  • 2020-08-04 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​គុន​ខ្មែរ​៣រូប​ដែល​គេ​ស្គាល់​ និង​ដឹង​ថា​ជា​អ្នក​ប្រដាល់​ល្អ​កណ្ដាប់ដៃ​ ឬ​ដៃ​ធ្ងន់​ហើយភាគ​ច្រើន​ផ្ដួល​ដៃគូ​ឲ្យ​បោះបង់​ការ​ប្រកួត​ដោយ​ស្នៀត​គ្រោះថ្នាក់​មួយ​នេះ​នា​ពេល​កន្លង​ទៅ។​

រឿង សោភ័ណ្ឌ ប្រកួតកន្លងទៅ

ទី១​ កីឡាករ​ រឿង​ សោភ័ណ្ឌ៖​ អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​គឺ​ល្បី​ខ្លាំង​ស្នៀត​កណ្ដាប់ដៃ​នេះ​តែ​ម្ដង​ បើ​ទោះ​ជា​ខ្លួន​កម្ពស់​ទាប​ និង​ដៃ​ខ្លី​នោះ​ទេ​ប៉ុន្តែ​កុំ​ឲ្យ​ចូល​កណ្ដាប់​របស់​ សោភ័ណ្ឌ​ ឲ្យ​សោះដឹង​តែ​សន្លប់​ ឬ​ត្រូវ​អាជ្ញាកណ្ដាល​រាប់​ហើយ។​ កូន​សិស្ស​លោក​ ឈិន​ ក្វាន់ចៃ​ រូប​នេះ​មាន​កណ្ដាប់​ដៃ​ធ្ងន់​ និង​រហ័ស​ បើ​ដឹង​ថា​ដៃគូត្រូវ​មួដៃ​បាត់បង់​ស្មារតី​បន្តិច​ហើយ​ គឺ​រូប​គេ​ចេញ​ដៃ​ជា​បន្តបន្ទាប់​រហូត​ផ្ដាច់​បាន​តែ​ម្ដង។​

រឿង សោភ័ណ្ឌ ប្រកួតកន្លងទៅ

ទី២​ កីឡាករ​ ថៃ​ រិទ្ធី៖​ អ្នក​ប្រដាល់​ដើម​កំណើត​ MMA​ និង​គុន​ខ្មែរ​រូប​នេះ​ក៏​មាន​កណ្ដាប់​ដៃ​ធ្ងន់​ និង​រហ័ស​មិន​ចាញ់​ទៅ​ហ្នឹង​ រឿង​ សោភ័ណ្ឌ​ ផង​ដែរ។​ មាន​កីឡាករ​ច្រើន​រូប​ដែល​ត្រូវ​សន្លប់​ក្រោម​ថ្វីដៃ​ដ៏​ធ្ងន់​ និង​គ្រោះ​ថ្នាក់​មួយ​នេះ។​ កណ្ដាប់​ដៃ​របស់​ រិទ្ធី​ លឿន​សឹង​តែ​មើល​មិន​ទាន់​ បើ​ចូល​ពេញ​ដៃ​របស់​គេ​ហើយ​ដឹង​តែ​សន្លប់​បោះបង់​ការ​ប្រកួត​តែ​ម្ដង។​ ដូច​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​កូន​សិស្ស​លោក​ ធន់​ សុភា​ ម្នាក់​នេះ​ប្រើ​កណ្ដាប់​ដៃ​របស់​គេ​ផ្ដួល​កីឡាករ​ ឡុង​ វ៉ៃ​ ឲ្យ​សន្លប់​ធំ​ចុង​ទឹក​ទី២​ នៅ​បាយ័ន។​

ថៃ រិទ្ធី ពេលផ្ដូល ឡុង វៃ

ទី៣​ កីឡាករ​ លី​ រិទ្ធី៖​ អ្នក​ប្រដាល់​មាឌ​ធំ​ ទម្ងន់​ធ្ងន់ ​ស្រករ​ក្រោយ​រូប​នេះ​ក៏​បង្ហាញ​កណ្ដាប់ដៃ​ធ្ងន់​ល្អ​ផង​ដែរ​នា​ពេល​កន្លង​ទៅ​។​ សិស្ស​គុន​មក​ពី​ក្លឹប​ Mr Ly​ រូប​នេះ​ជា​កីឡាករ​ដើម​កំណើត​មក​ពី​គុន​ល្បុក្កតោ​ និង​បាន​វិវត្តន៍​ខ្លួន​ជា​អ្នក​លេង​គុន​ខ្មែរ​បន្ថែម​ទៀត។​ ចង្វាក់​វ៉ៃ​របស់​ លី​ រិទ្ធី​ នៅ​យឺត​ជាង​កីឡាករ​២រូប​ខាង​លើ​នោះ​ទេ​ ប៉ុន្តែ​ការ​ចេញ​មួយៗ​របស់​គេ​គឺ​ធ្ងន់។​ មាន​កីឡាករ​ក្នុង​ស្រុក​មួយ​ចំនួន​ដែរ​ដែល​ធ្លាប់​សន្លប់​ក្រោម​កណ្ដាប់ដៃ​របស់​គេ។​ សូម្បី​ ឡុង​ សុភី​ និង​ ឡៅ​ ចន្ទ្រា​ ក៏​ធ្លាប់​សរសើរ​ថា​ រិទ្ធី​ មាន​ផ្លែ​ធ្ងន់​ផង​ដែរ។​

កីឡាករ លី រិទ្ធី ផ្ដូលដៃគូកន្លងទៅ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី