- 2020-08-04 01:43:05
- ប្រដាល់
ប៊ុន សុធា៖ ឈ្នះ ឯម សុធី កាលថ្ងៃសៅរ៍ប្រឹងមិនទាន់អស់នោះទេ ព្រោះហេតុផលនេះ...
- 2020-08-04 01:43:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៊ុន សុធា៖ ឈ្នះ ឯម សុធី កាលថ្ងៃសៅរ៍ប្រឹងមិនទាន់អស់នោះទេ ព្រោះហេតុផលនេះ...
ចន្លោះមិនឃើញ
អ្នកប្រដាល់ដើរបុកដូចគ្នា ប៊ុន សុធា ថាការឈ្នះ ឯម សុធី នៅថ្ងៃសៅរ៍សប្ដាហ៍មុននេះគឺខ្លួនប្រឹងមិនអស់ ១០០% និងហ៊ានវ៉ៃប្ដូរដូចមុនឡើយដោយសាររបួសចាស់មិនទាន់ជាល្អ នឹងត្រូវមានការប្រកួតសំខាន់ៗបន្ទាប់ទៀត។
ប៊ុន សុធា បានឲ្យដឹងថា ដោយសារតែរបួសមុខរបស់ខ្លួនមិនទាន់ជាសះស្បើយល្អដូច្នេះមិនហ៊ានវ៉ៃប្ដូរខ្លាំង ឬបុកវិញទៅ ឯម សុធី កាលពីថ្ងៃសៅរ៍នោះទេ ព្រោះខ្លាចបែករបួសចាស់នោះឡើងវិញធ្វើឲ្យខកខានកម្មវិធីប្រកួតសំខាន់បន្ទាប់ទៀត។
សម្រាប់ការប៉ះគ្នាលើកទី២នេះ ប៊ុន សុធា ថាហាក់ពិបាកបន្តិចដែរ ដោយសារតែខ្លាចមានការបែកជាថ្មី ដូច្នេះវ៉ៃមិនអស់ហើយត្រូវប្ដូរយុទ្ធសាស្ត្រវ៉ៃថយក្រោយវិញមិនដើរបុកដូចទម្លាប់ចាស់នោះឡើយ។ កូនសិស្សលោក ធន់ សុភា រូបនេះថា ឯម សុធី មានផ្លែធ្ងន់ល្អគ្រប់ស្នៀត ដូច្នេះហើយខ្លួនមានការប្រុងប្រយ័ត្នខ្ពស់។ សុធា បន្តទៀតថា ចំពោះកីឡាករថយវ៉ៃ ឬដើរចូលវ៉ៃគឺខ្លួនអាចទប់ទល់បានទាំងអស់ដោយគ្រាន់តែថា បើគេចូលវ៉ៃវាស្រួលមិនបាច់ដេញច្រើន។
កីឡាករ ប៊ុន សុធា ឈ្នះពិន្ទុលើជើងខ្លាំង ឯម សុធី កាលពីថ្ងៃសៅរ៍ ទី១ ខែសីហា នៅសង្វៀនទើបថ្មី «ស្រាបៀ ម៉ាទ្រីតអ្នកប្រយុទ្ធគុនខ្មែរ» របស់ទូរទស្សន៍បាយ័ន។ នេះជាជ័យជម្នះលើកទី២ របស់ ប៊ុន សុធា ហើយលើកីឡាករ ឯម សុធី ដែលលើកទី១ ឈ្នះនៅសង្វៀន Town ៕