• 2020-07-20 03:12:15
  • ប្រដាល់

ឃឹម​ បូរ៉ា​ បន្ត​ធ្វើ​បាន​ល្អ​ទៀត​ហើយ​ទាត់​ ធន់​ មករា​ ឲ្យ​ខូច​ជើង​យក​ប្រាក់​១លាន​រៀល​បន្ថែម​

  • 2020-07-20 03:12:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្អូន​ប្រុស​របស់​ ឃឹម​ ឌីម៉ា​ គឺ​ ឃឹម​ បូរ៉ា​ បន្ត​ធ្វើ​បាន​ល្អ​ទទួល​បាន​ជ័យជម្នះ​ទៀត​ហើយ​កាល​ពី​ម្សិលមិញ​នេះ​ទាត់​កីឡាករ​ ធន់​ មករា​ ឲ្យ​ខូច​ជើង​ទឹក​ទី៣​ យក​ប្រាក់​រង្វាន់​១លាន​រៀល​បន្ថែម​ទៀត។​

រូបភាពរបស់ CNC Boxing

ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ក្នុង​កម្មវិធី​ អាឡិចហ្សង់​ របស់​ CNC​ ម្សិលមិញ​នេះ​រវាង​ ឃឹម​ បូរ៉ា​ និង​ ធន់​ មករា​ គឺ​ប្រកួត​មិន​បាន​ចប់​៥ទឹក​នោះ​ទេ​ ពោល​ត្រូវ​សន្លប់​ដោយ​ខូច​ជើង​ស្ដាំ​ត្រឹម​ទឹក​៣​ប៉ុណ្ណោះ។​ ចាប់​ពី​ទឹក​ទី១​ រហូត​ដល់​ពាក់​កណ្ដាល​ទឹក​២​ ទាំង​ បូរ៉ា​ និង​ មករា​ គឺ​ចេញ​អាវុធ​ធ្ងន់ៗ​ និង​សង​គ្នា​ទៅ​វិញ​ទៅ​មក។​ ប៉ុន្តែ​ការ​ប្រកួត​ឈាន​ដល់​ជាង​ពាក់កណ្ដាល​ទឹក​២​ ធន់​ មករា​ ត្រូវ​អាជ្ញាកណ្ដាល​រាប់​១ដង​ដោយ​សារ​ឈឺ​ជើង​ស្ដាំ​ យ៉ាង​ណា​នៅ​តែ​អាច​បន្ត​ការ​ប្រកួត​ដល់​បញ្ចប់​ទឹក​នោះ​បាន។​

បូរ៉ា កាល​ឈ្នះនៅថៃ

​ឃឹម​ បូរ៉ា​ មិន​បណ្ដោយ​ឲ្យ​ឱកាស​ល្អ​រំលង​ហួស​ទៅ​ឡើយ​ ពោល​ចូល​ទឹក​៣​ បាន​ទាត់​ឲ្យ​អាជ្ញាកណ្ដាល​រាប់​លើ​ មករា​ ១ដង​ទៀត​ក្នុង​ដើម​ទឹក​នោះ។​ បន្ទាប់​មក​ដោយ​មិន​អាច​រង​ទម្ងន់​ជើង​របស់​ដៃគូ​បាន​កូន​សិស្ស​លោក​ ធន់​ សុភា​ ខាង​លើ​នេះ​បាន​បោះបង់​ការ​ប្រកួត​ត្រឹម​ទឹក៣​នោះ​តែ​ម្ដង។​

រំលឹក​ដែរ​ថា​ អំឡុង​ពេល​ជាង​១០​ប្រកួត​មក​នេះ​កីឡាករ​ ឃឹម​ បូរ៉ា​ មិន​ស្គាល់​ពាក្យ​ថា​បរាជ័យ​នោះ​ឡើយ។​ ម្សិលមិញ​នេះ​ទាត់​ ធន់​ មករា​ ឲ្យ​ខូច​ជើង​នៅ​ទឹក​៣​ ទទួល​បាន​ប្រាក់​រង្វាន់​បន្ថែម​១លាន​រៀល​ទៀត​បូក​ពី​លើ​តម្លៃ​ខ្លួន៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី