• 2020-07-16 09:45:11
  • ប្រដាល់

ជើង​ខ្លាំង​មក​ពី​បាត់ដំបង​ ឈិត​ សេរីវណ្ណថង​ វិល​ចូល​សង្វៀន​វិញ​ហើយ​ត្រូវ​ប៉ះ​ ម៉ន​ សាម៉េត​

  • 2020-07-16 09:45:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​វ័យ​ក្មេង​មក​ពី​ខេត្ត​បាត់ដំបង​ ឈិត​ សេរីវណ្ណថង​ បាន​វិល​ចូល​សង្វៀន​គុន​ខ្មែរ​វិញ​ហើយ​សប្ដាហ៍​នេះ​ បន្ទាប់​ពី​រូប​គេ​សម្រាក​ព្យាបាល​ជំងឺ​មួយ​រយៈពេល​កន្លងទៅ​នេះ។​

ការ​វិល​ចូល​សង្វៀន​ជា​ថ្មី​នៅ​កម្មវិធី​ប្រដាល់​ឯកភ្នំ​សប្ដាហ៍​នេះ​ វណ្ណថង​ នឹង​ត្រូវ​ប្រកួត​ផ្លាស់ប្ដូរ​បទ​ពិសោធ​ជា​មួយ​រៀមច្បង​ចាស់​វស្សា​ ម៉ន​ សាម៉េត។​ អ្នក​ប្រដាល់​មក​ពី​ខេត្ត​បាត់ដំបង​រូប​នេះ​គឺ​មាន​អ្នកគាំទ្រ​ច្រើន​តាម​រយៈ​អត្តចរិត​ល្អ​ និង​ខំ​ប្រឹងប្រែង​ហ្វឹកហាត់​ក៏​ដូច​ជា​ប្រកួត​កន្លង​ទៅ។​

បើ​និយាយ​ពី​ស្នៀត​ប្រយុទ្ធ​វិញ​អ្នក​ទាំង​ពីរ​នាក់​ខាង​លើ​នេះ​គឺ​ល្អ​ដូច​គ្នា​ កណ្ដាប់ដៃ​រហ័ស​ កែង​ អាច​ប្រើ​បាន​ទាំង​អស់​ ចំណែក​ចំណុចខុស​គ្នា​នោះ​ ម៉ន​ សាម៉េត​ មាន​វ័យ​ច្រើន​ជាង​ និង​មាន​បទ​ពិសោធ​លើ​សង្វៀន​ក៏​ច្រើន​ជាង​ដែរ។​ យ៉ាង​ណា​មិញ​សិស្ស​គុន​មក​ពី​ព្រែកឯង​នេះ​ទើប​និង​ចាញ់​កីឡាករ​ស្រករ​ក្រោយ​ ប៉ុន​ សុធា​ ផង​ដែរ។​ រំលឹក​ដែរ​ថា​ ឈិត​ សេរីវណ្ណថង​ ប៉ះ​ ម៉ន​ សាម៉េត ​ថ្ងៃ​អាទិត្យ​ ទី១៩​ ខែ​កក្កដា​ ឆ្នាំ​២០២០​ នៅ​ឯ​សង្វៀន​ឯកភ្នំ​ ខេត្ត​បាត់ដំបង​ ចាប់​ពី​ម៉ោង​៨យប់​តទៅ៕​

រូបភាពលើផេកសង្វៀនឯកភ្នំ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី