• 2020-07-09 02:33:38
  • ប្រដាល់

ដឹង​មូលហេតុ​ ឃឹម​ បូរ៉ា​ វ៉ៃ​ឡើង​មួយ​រយៈពេល​នេះ​ហើយ​

  • 2020-07-09 02:33:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្អូន​ប្រុស​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​ ២០១៧​ ឃឹម​ បូរ៉ា​ ថា​មួយ​រយៈពេល​នេះ​ខ្លួន​មាន​សមត្ថភាព​រីកចម្រើន​ និង​ទទួល​បាន​លទ្ធផល​ល្អ​ជា​បន្តបន្ទាប់​មក​នេះ​គឺ​បណ្ដា​មក​ពី​កត្តា​សុខភាព​ល្អ​ប្រសើរ​ឡើង​វិញ។​

រូបភាពលើផេល Town Sport

ឃឹម​ បូរ៉ា​ បាន​ឲ្យ​ដឹង​ថា​ អំឡុង​ជំងឺ​ COVID​ នេះ​ខ្លួន​ពិត​ជា​ធ្វើ​បាន​ល្អ​មែន​ ពោល​អាច​ថា​ប្រហែល​១០​ប្រកួត​នេះ​កម្រ​ចាញ់​ណាស់​មិន​ថា​ប្រកួត​ធម្មតា​ ឬ​ប្រកួត​សំខាន់​ខ្សែក្រវាត់​ ដណ្ដើម​ប្រាក់​លាននោះ​ទេ។​ ទាក់ទិន​ទៅ​និង​សមត្ថភាព​រីកចម្រើន​បែប​នេះ​ ជើង​ខ្លាំង​មក​ពី​ខេត្ត​បន្ទាយមានជ័យ​ខាង​លើ​បញ្ជាក់​ថា​ ដោយ​សារ​សុខភាព​ល្អ​ប្រសើរ​ឡើង​វិញ​មិន​សូវ​ឈឺ​ ដូច្នេះ​បាន​ហ្វឹកហាត់​ពេញលេញ​ហើយ​ការ​ប្រកួត​ក៏​ល្អ​តាម​ហ្នឹង​ដែរ។​

ម្ចាស់​ខ្សែក្រវាត់​ស្របៀ​កម្ពុជា​រូប​នេះ​បន្ត​ប្រាប់​ទៀត​ថា​ ខ្លួន​ពិត​ជា​មាន​ចិត្ត​សប្បាយ​រីករាយ​ណាស់​នៅ​ពេល​ដែល​សុខភាព​ល្អ​ប្រសើរ​បែប​នេះ​ ហើយ​ក៏​សង្ឃឹម​ថា​នឹង​នៅ​តែ​បន្ត​ល្អ​ប្រសើរ​តទៅ​មុខ​ទៀត​ដើម្បី​បាន​ហាត់​ពេញ​ និង​ទទួល​បាន​លទ្ធផល​ល្អបន្ថែម​ទៀត។​

ឃឹម​ បូរ៉ា ពេលឈ្នះខ្សែក្រវាត់

រំលឹក​ដែរ​ថា​ កីឡាករ​ ឃឹម​ បូរ៉ា​ មួយ​រយៈពេល​ចុង​ក្រោយ​ប៉ុន្មាន​ខែ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​តាមដាន​គុន​ខ្មែរ​មាន​ការ​ស្ងើចសរសើរ​ពី​ការ​ប្រកួត​របស់​គេ​ និង​ជ័យជម្នះ​ជា​ហូរហែ​ស្ទើរ​គ្រប់​សង្វៀន​ គ្រប់​កម្មវិធី។​ ប្រកួត​ចុង​ក្រោយ​របស់​ បូរ៉ា​ ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​២នាក់​ក្រសោម​ប្រាក់​រង្វាន់​ Mas Fight​ សប្ដាហ៍​មុន​ទៀត​ផង​នៅ​ Town ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី