• 2020-07-08 03:15:44
  • ប្រដាល់

ប៊ុន​ សុធា​ អេ​ ណារ័ត្ន​ ម៉ន​ សាម៉េត​ មាន២នាក់អាច​នឹង​ប៉ះ​គ្នា​វគ្គ​ផ្ដាច់ព្រ័ត្រ​ Mas Fight

  • 2020-07-08 03:15:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​កំពុង​ឡើង​កូដ​ អេ​ ណារ័ត្ន​ ប៊ុន​ សុធា​ ហើយ​និង​កីឡាករ​ចាស់​វស្សា​ ម៉ន​ សាម៉េត​ មាន​២នាក់​អាច​នឹង​ត្រូវ​ប៉ះ​គ្នា​វគ្គ​ផ្ដាច់ព្រ័ត្រ​ Mas Fight​ ប្រសិន​បើ​២នាក់​នោះ​ឈ្នះ​ការ​ប្រកួត​ម៉ារ៉ាតុង​ដំបូងដូចគ្នា។​

រូបភាពលើផេក Town Sport

សម្រាប់​ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្ដើម​ប្រាក់​លាន​ និង​វគ្គ​ផ្ដាច់ព្រ័ត្រ​ប្រកួត​ Mas Fight​ សប្ដាហ៍​នេះ​របស់​សង្វៀន​ Town ​គឺ​មាន​សុទ្ធតែ​កីឡាករ​ល្អៗ​ និង​កំពុង​មាន​ឈ្មោះ​បោះ​សំឡេង​ដូច​ជា​ ប៊ុន​ សុធា​ អេ​ ណារ័ត្ន​ ម៉ន​ សាម៉េត​ សៅ​ ប៊ុនធឿន​ ជា​ដើម។​

ទាំង​៤នាក់​នេះ​នៅ​មិន​ទាន់​ដឹង​ថា​នរណា​ត្រូវ​ប៉ះ​នរណា​នោះ​ទេ​ ពោល​ចាំ​ចាប់​ឆ្នោត​សិន។​ យ៉ាង​ណា​ចំពោះ​អ្នក​គាំទ្រ​គុន​ខ្មែរ​ដាក់​ក្ដី​សង្ឃឹម​ខ្ពស់​លើ​ ប៊ុន​ សុធា​ អេ​ ណារ័ត្ន​ អាច​នឹង​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ពេល​នោះ​ ប្រសិន​បើ​អ្នក​ទាំង​២នាក់​នេះ​មិន​ចាប់​ឆ្នោត​ត្រូវ​ជួប​គ្នា​ជុំ​ដំបូង​នោះ​ទេ។​ ប៊ុន​ សុធា​ និង​ អេ​ ណារ័ត្ន​ ត្រូវ​បាន​គេ​សម្គាល់​ឃើញ​ថា​ ជា​កីឡាករ​ឡើង​ថ្វីដៃ​ខ្លាំង​ និង​មាន​ស្នៀត​ប្រយុទ្ធ​ល្អ​ម្យ៉ាង​ម្នាក់​ ហើយ​បើ​ប្រៀបធៀប​ជា​មួយ​កីឡាករ​ម៉ារ៉ាតុង​២រូប​ទៀត​រៀង​លើ​បន្តិច​ហើយ។​

រូបភាពផ្ដល់ជូន

ចាំ​មើល​ទាំង​អស់​គ្នា​នរណា​នឹង​ក្លាយ​ជា​ម្ចាស់​ប្រាក់លាន​នៃ​កម្មវិធី​ប្រដាល់​បែប​អន្តរជាតិ​ Mas Fight​ រវាង​ ប៊ុន​ សុធា​ អេ​ ណារ័ត្ន​ ម៉ន​ សាម៉េត​ និង​ សៅ​ ប៊ុនធឿន។​ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ ទី១២​ ខែ​កក្កដា​ ២០២០​ ចាប់​ពី​ម៉ោង​ ៥ល្ងាច​តទៅ​លើ​សង្វៀន​ Town៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី