• 2020-06-30 03:19:15
  • ប្រដាល់

ឡៅ​ ចិត្រា​ វិល​ចូល​សង្វៀន​វិញ​ប៉ុន្តែ​ត្រូវ​ធ្វើ​ការ​ធ្ងន់​បន្តិច​ហើយ​

  • 2020-06-30 03:19:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ប្រចាំ​ក្លឹប​ឆត្រយោង​ ៩១១​ ឡៅ​ ចិត្រា​ បាន​វិល​ចូល​សង្វៀន​គុន​ខ្មែរ​វិញ​ហើយ​សប្ដាហ៍​នេះ​នៅ​ CNC​ បន្ទាប់​ពី​សម្រាក​ព្យាបាល​ដៃ​របួស​អស់​មួយ​រយៈពេល​កន្លង​មក​នេះ។​

ចិត្រា ពេលរបួសជា​មួយ​ សុខហ៊ុច

ចិត្រា​ មាន​របួស​ប្រេះ​ឆ្អឹង​ប្រអប់​ដៃ​ឆ្វេង​តាំង​ពី​ប្រកួត​ជា​មួយ​ មឿន​ សុខហ៊ុច​ កាល​ពី​ថ្ងៃ​ទី២៥​ ខែ​មេសា​ ២០២០​ មក​ម្ល៉េះ​ជា​ហេតុ​ធ្វើ​ឲ្យ​ខ្លួន​ត្រូវ​សម្រាក​ព្យាបាល​ និង​អាក់ខាន​ឡើង​សង្វៀន​រហូត​មក​ដល់​ពេល​នេះ។​

ចិត្រា ពេល​ប្រកួត​ពាន​លោក ម៉ាសេរី

អ្នក​គាំទ្រ​របស់​ ចិត្រា​ មាន​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង​ ហើយបង្ហាញ​អារម្មណ៍តាម​បណ្ដាញ​សង្គម​ហ្វេបុក​ប៉ុន្មាន​ថ្ងៃ​នេះ​ចំពោះ​ការ​អាច​វិល​មក​ចូល​សង្វៀន​ប្រកួត​វិញ​នេះ។​ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​នោះ​គឺ​ការ​វិល​មក​វិញ​នេះ​ត្រូវ​ប៉ះ​ជើង​ខ្លាំង​មក​ពី​កោះកុង​ យ៉េន​ ឌីណា​ ដែល​ជា​កីឡាករ​ល្អ​ក្បាច់​ និង​មិន​ងាយ​មាន​អ្នក​យក​ឈ្នះ។​

រូបភាពរបស់ផេក Sport Zone

កីឡាករ​ ឡៅ​ ចិត្រា​ នឹង​ត្រូវ​ប៉ះ​ជា​មួយ​ជើង​ខ្លាំង​ យ៉េន​ ឌីណា​ ដើម្បី​ដណ្ដើម​ប្រាក់​លាន​ក្នុង​កម្មវិធី​ប្រដាល់​ខារ៉ាបាវ​ នា​រសៀល​ថ្ងៃ​សៅរ៍​ ទី៤ ​កក្កដា​ ឆ្នាំ ២០២០ ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់