• 2020-06-11 02:37:14
  • ប្រដាល់

គូ​នេះ​បើ​វ៉ៃ​អស់​ដឹង​តែ​ល្អ​មើល​ ឡៅ​ ចន្ទ្រា​ ប៉ះ​ ធឿន​ ធារ៉ា​

  • 2020-06-11 02:37:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កក្រើក​ហើយ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ​ជើង​ខ្លាំង​មក​ពី​ឆត្រយោង​ ៩១១​ ឡៅ​ ចន្ទ្រា​ ប៉ះ​ ធឿន​ ធារ៉ា​ ដណ្ដើម​ប្រាក់​លាន​លើ​សង្វៀន​ CNC​ ក្នុង​កម្មវិធី​ «អាឡិចហ្សង់ដែនដី​ប្រយុទ្ធ​គុន​ខ្មែរ» ។​(រូបភាពក្របខាង​ក្រៅរបស់​ផេក​ Sport Zone)

កីឡាករ ធឿន ធារ៉ា

កីឡាករ​ល្អ​កែង​ទាំង​ពីរ​ ឡៅ​ ចន្ទ្រា​ និង​ ធឿន​ ធារ៉ា​ ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​យូរ​យ៉ាង​នេះ​ក្ដី​ប៉ុន្តែ​មិន​ដែល​មាន​ឱកាស​ប៉ះ​គ្នា​ពី​មុន​មក​ទេ​ នេះ​ជា​លើក​ទី១​ សម្រាប់​ពួកគេ​ហើយ​ដើម្បី​សាកល្បង​វិជ្ជា​គុន​ ដក​បទ​ពិសោធ​គ្នា​ទៅ​វិញ​ទៅ​មក។​ បើ​និយាយ​ពី​ ចន្រ្ទា​ វិញ​អាច​ថា​ជា​រៀមច្បង​របស់​ ធឿន​ ធារ៉ា​ ក្នុង​ប្រដាល់​គុន​ខ្មែរ​ ព្រោះ​ប្អូន​ប្រុស​ ឡៅ​ ស៊ីណាត​ រូប​នេះ​ចូល​ហាត់​ប្រដាល់​ និង​ឡើង​ប្រកួត​តាំង​ពី​អាយុ​ជាង​១០​ឆ្នាំ​មក​ម្ល៉េះ។​ ខណៈ​ដែល​ ធឿន​ ធារ៉ា​ ទើប​លេច​មុខ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ​លើ​សង្វៀន​ Max Muay Thai​ បន្ទាប់​មក​ក៏​បង្ហាញ​មុខ​ប្រកួត​នៅ​ស្រុក​ខ្មែរ​ជា​បន្តបន្ទាប់​មក។​

កីឡាករ ឡៅ​ ចន្រ្ទា

បើ​និយាយ​ពី​ស្នៀត​ប្រយុទ្ធ​វិញ​ទាំង​ ចន្រ្ទា​ និង​ ធារ៉ា​ គឺ​ល្អ​កែង​ដូច​គ្នា​ ចំណែក​ស្នៀត​ចាប់​វ៉ៃ​ជង្គង់​វិញ​ក៏​អាច​លេង​គ្នា​បាន​ដែរ។​ ប្រសិន​បើ​អ្នក​ទាំង​ពីរ​នាក់​នេះ​វ៉ៃ​មិន​យោគយល់​គ្នា​ វ៉ៃ​ដោយ​អស់​ពីសមត្ថភាព​ដូច​ មឿន​ សុខហ៊ុច​ និង​ ផល​ សោភ័ណ្ឌ នោះជឿជាក់​ថា​នឹង​កក្រើក​សង្វៀន​តែ​ម្ដង​ ព្រោះ​កីឡាករ​ដែល​​ឈ្នះ​បាន​កេរ្តិ៍ឈ្មោះ​ និង​ប្រាក់​លាន​។​ បញ្ជាក់​ដែរ​ថា​ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​រវាង​ ឡៅ​ ចន្រ្ទា​ និង​ ធឿន​ ធារ៉ា​ នឹង​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​អាទិត្យ​ ទី១៤ ​មិថុនា​ ២០២០​ នៅ​លើ​សង្វៀន​ CNC៕​

រូបភាពរបស់​ផេក Sport Zone

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់