• 2020-06-04 03:30:12
  • ប្រដាល់

ប៊ុន​ សុផុត​ បន្ទាប់​ពី​ឈ្នះ​ពាន​រង្វាន់​នៅ​បាយ័ន​ បង្ហើប​ក្ដី​ស្រមៃ​ចង់​បង្ហាញ​មុខ​នៅ​ស៊ីហ្គេម​ទៀត​

  • 2020-06-04 03:30:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​សិស្ស​លោក​ អេ ភូថង​ ប៊ុន​ សុផុត​ បន្ទាប់​ពី​យក​ឈ្នះ​ពាន​រង្វាន់​១គ្រឿង​លើ​សង្វៀន​បាយ័ន​នា​ពេល​ថ្មីៗ​នេះ​រួច​មក​ រូប​គេ​ចង់​សាង​កេរ្តិ៍ឈ្មោះ​ឲ្យ​ល្បី​ថែម​ទៀត​ព្រោះ​ចង់​បង្ហាញ​មុខ​នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​ ២០២៣។​

ប៊ុន សុផុត (ក្រហម)

ប៊ុន​ សុផុត​ បាន​ឲ្យ​ដឹង​ថា​ ខ្លួន​នឹង​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ពង្រឹង​សមត្ថភាព​បន្ថែម​ដើម្បី​ឲ្យ​ល្បីល្បាញ​ដូច​សិស្ស​ច្បង​មុន​ៗ​ និង​ល្បីឈ្មោះ​ក្នុង​វិស័យ​គុន​ខ្មែរ​នេះ។​ កីឡាករ​ស្រករ​ក្រោយ​រូប​នេះ​រឹតតែ​មាន​កម្លាំង​ចិត្ត​ បន្ទាប់​ពី​ឈ្នះ​ពាន​រង្វាន់​លើក​ដំបូង​ក្នុង​អាជីព​របស់​ខ្លួន​ដែល​ទើប​ប្រឡូក​ប៉ុន្មាន​ឆ្នាំ​នេះ។​

កូន​សិស្ស​លោក​ អេ ​ភូថង​ ខាង​លើ​នេះ​ប្រាប់​ទៀត​ថា​ នឹង​ប្ដេជ្ញា​ពង្រឹង​សមត្ថភាព​ដើម្បី​ត្រៀម​ប្រកួត​ជា​មួយ​កីឡាករ​រៀមច្បង​នៅ​ក្លឹប​ផ្សេងៗ​នៅ​ពេល​ខាង​មុខ។​ ចំពោះ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ដែល​កម្ពុជា​នឹង​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នោះ​ រូប​គេ​ពិត​ជា​ចង់​ប្រកួត​តំណាង​ប្រទេស​ ចង់​បង្ហាញ​មុខ​ខ្លាំង​ណាស់​ព្រោះ​ជា​ព្រឹត្តិការណ៍​ធំ​ដែល​អាច​ធ្វើ​ឲ្យ​ខ្លួនល្បីឈ្មោះ។​

ប៊ុន សុផុត ពេលឈ្នះពាន

រំលឹក​ដែរ​ថា​ ប៊ុន​ សុផុត​ ជា​កូន​សិស្ស​លោក​ អេ​ ភូថង​ នៃ​ក្លឹប​អេភូថងកីឡា។​ កីឡាករ​ស្រករ​ក្រោយ​រូប​នេះ​ទើប​ឈ្នះ​ពាន​រង្វាន់​លេខ១​ ក្នុង​កម្មវិធី​ «​កម្ពុជា​អ្នក​ប្រដាល់​គុន​ខ្មែរ​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ ២០២៣»​ ទទួល​បាន​ពាន​រង្វាន់​១​ និង​ថវិកា​ ១២​លាន​រៀល​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១៧​ ខែ​ឧសភា​ ២០២០​ នៅ​សង្វៀន​ទូរទស្សន៍​បាយ័ន៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់