• 2020-05-22 04:30:33
  • ប្រដាល់

ប៊ុន​ សុធា​ ប៉ះ​ ឡាំងកូស៊ីន​ កំពុង​ល្បី​លើ​ហ្វេសបុក​អ្នកគាំទ្រ​ចាប់​អារម្មណ៍​ខ្លាំង​ចង់មើល

  • 2020-05-22 04:30:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប៉ះ​គ្នា​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​ ប៊ុន​ សុធា​ និង​ ឃួន​ ឡាំងកូស៊ីន​ កំពុង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ខ្លាំង​លើ​បណ្ដាញ​សង្គម​ហ្វេសបុក​ ហើយ​រង់ចាំ​ទស្សនា​ការ​ប្រកួត​រវាង​អ្នក​ទាំងពីរ​ថ្ងៃ​អាទិត្យ​នេះ។​

រូបភាពលើហ្វេសបុក ប៊ុន សុធា និង​ កូស៊ីន

បន្ទាប់​ពី​មាន​វីដេអូ​សម្ភាស​ចំណាប់​អារម្មណ៍​កីឡាករ​ទាំង​សងខាង​ ប៊ុន​ សុធា​ ឃួន​ ឡាំងកូស៊ីន​ រួម​ទាំង​គ្រូ​បង្វឹក​ជា​ហូរហែ​លើ​បណ្ដាញ​សង្គម​ហ្វេសបុក​ថ្មីៗ​នេះ​មក​ បាន​ធ្វើ​ឲ្យ​មហាជន​ក៏​ដូច​ជា​អ្នក​តាមដាន​ប្រដាល់​កំពុង​ចាប់​អារម្មណ៍​លើ​គូ​នេះ។​

អ្នក​គាំទ្រ​ខ្លះ​បាន​សរសើរ និង​លើក​ពី​ចំណាប់​អារម្មណ៍​ក៏​ដូច​ជា​សមត្ថភាព​​កីឡាករ​ដែល​ខ្លួន​ស្រឡាញ់​ផង​ ខ្លះ​ទៀត​ទស្សន៍ទាយ​លេង​មុន​ការ​ប្រកួត​ទៀត​ក៏មាន។​ ចំណែក​អ្នក​មួយ​ចំនួន​ទៀត​ក៏​បាន​លើក​ទឹកចិត្ត​កីឡាករ​ដែល​ខ្លួន​ស្រឡាញ់​ឲ្យ​ខំប្រឹង​យក​ឈ្នះ​ការ​ប្រកួត​ដ៏​សំខាន់​នា​ថ្ងៃ​អាទិត្យ​នេះ។​

ប៊ុន សុធា ប្រកួត​កន្លងទៅ (រូបភាពផ្ដល់ជូន)

រំលឹក​ដែរ​ថា ​ថ្ងៃ​អាទិត្យ​ ទី២៤​ ខែ​ឧសភា​ ឆ្នាំ​ ២០២០​ នេះ​កីឡាករ​ ប៊ុន​ សុធា​ នឹង​ត្រូវ​ប៉ះ​ ឃួន​ ឡាំកូស៊ីន​ វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ប្រាក់​ អ្នក​ឈ្នះ​នឹង​បន្ត​ដំណើរ​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​យក​ខ្សែក្រវាត់​មាស​ដែល​មាន​ទឹកប្រាក់​១ម៉ឺន​ដុល្លារ​ទៀត៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់