• 2020-05-21 10:47:16
  • ប្រដាល់

រិន​ សារ័ត្ន៖​ ពាក់​កណ្ដាល​ជីវិត​ហើយ​បាន​ត្រឹម​លេខ២​ បើ​បាន​លេខ១​លើក​នេះ​ការ​ខំប្រឹង​មិន​ស្ដាយ​

  • 2020-05-21 10:47:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ដើម​កំណើត​មក​ពី​ព្រៃវែង​ រិន​ សារ័ត្ន​ ថា​ចូល​ប្រឡូក​ក្នុង​វិស័យ​កីឡា​នេះ​ចង់​ពាក់​កណ្ដាល​ជីវិត​ហើយ​ ប៉ុន្តែ​មាន​វាសនា​ត្រឹម​លេខ២​រហូត​មក​ ផ្ដាច់ព្រ័ត្រ​ថ្ងៃ​សៅរ៍​នេះ​បើ​ឈ្នះ​ពាន​មែន​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​បំផុត។​

កីឡាករ រិន សារ័ត្ន

រិន​ សារ័ត្ន​ បាន​ឲ្យ​ដឹង​ថា​ ទាំង​វ៉ៃ​ក្នុង​ទ្រុង​ ទាំង​ប្រដាល់​គុន​ខ្មែរ​គឺ​សរុប​បាន​ត្រឹម​លេខ២​ ឥលូវ​នេះ​ចូល​ដល់​ពាក់​កណ្ដាល​ជីវិត​ហើយ។​ ការ​ចង់​ឈ្នះ​ពាន​លេខ១​ លើ​សង្វៀន​ TV5​ លើក​នេះ​គឺ​ពិត​ជា​ចង់​ខ្លាំង​មែនទែន​ ព្រោះ​ចង់​មាន​ពាន​រង្វាន់​ ឬ​ខ្សែក្រវាត់​មួយ​សម្រាប់​អាជីព​ខ្លួន។​

សារ័ត្ន និង​លោក ហ៊ុន ចន្ទ័រាជ្យ

បើ​និយាយ​ពី​ការ​ខំប្រឹង​ប្រែង​វិញ​ ខ្លួន​ពិត​ជា​ខំប្រឹង​ខ្លាំង​ណាស់​ និង​ចង់​ជោគជ័យ​បំផុត​ក្នុង​អាជីព​ប្រដាល់​ ប៉ុន្តែ​បើ​វា​បាន​ដូច​បំណង​ ឬ​មិន​អាច​ឈ្នះ​ពាន ​ខ្សែក្រវាត់​បាន​ដូច​ចិត្ត​ក៏​មិន​ដឹង​ធ្វើ​ម៉េច​បើ​ការ​តស៊ូ​ខំប្រឹង​អស់​សមត្ថភាព​ទៅ​ហើយ។​

សារ័ត្ន កាល​វ៉ៃនៅចិន

រំលឹក​ដែរ​ថា​ កីឡាករ​ រិន​ សារ័ត្ន​ ជា​កីឡាករ​គុន​ខ្មែរ​មួយ​រូប​ដែល​ចូល​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​នេះ​យូរ​ហើយ​ មិន​ថា​ការ​ប្រកួត​ក្នុង​ទ្រុង​នៅ​ស្រុក​ខ្មែរ​ ឬ​នៅ​ក្រៅ​ប្រទេស​នោះ​ទេ។​ យ៉ាង​ណា​មិញ​អ្នក​ប្រដាល់​រូប​នេះ​នៅ​តែ​រក្សា​រាងកាយ​សម​ជា​កីឡាករ​ប្រដាល់​មួយ​រូប​ដដែល​បើ​ទោះ​ជា​ប្រឡូក​យូរ​យ៉ាង​ណា​ក៏​ដោយ។​ សារ័ត្ន​ ក៏​ធ្លាប់​ឈ្នះ​ការ​ប្រកួត​នៅ​ប្រទេស​ចិន​ផង​ដែរ​ក្នុង​កម្មវិធី​មិត្តភាព​លើ​សង្វៀន​ One Championship​ និង​ទទួល​បាន​មេដាយ​កិត្តិយស​១ ។ សារ័ត្ន នឹងត្រូវ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ជា​មួយ​ សោម​ វិឆ័យ​ យក​លេខ១-២ ពាន​រង្វាន់​ TV5​ ដែល​មាន​ទឹក​ប្រាក់​រហូត​ដល់​ ៤០០០​ដុល្លារ ថ្ងៃ​សៅរ៍​សប្ដាហ៍នេះ ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់