• 2020-05-20 04:48:52
  • ប្រដាល់

ជក់ចិត្ត​ហើយ​សប្ដាហ៍​នេះ!​ PNN​ ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ប្រាក់​ TV5 ​ផ្ដាច់ព្រ័ត្រ​ពាន​

  • 2020-05-20 04:48:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​សប្ដាហ៍​នេះ​ជក់ចិត្ត​ហើយ​ ២សង្វៀន​វ៉ៃ​ផ្ដាច់ព្រ័ត្រ​ដូច​គ្នា PNN​ នឹង​ត្រូវ​វ៉ៃ​កម្មវិធី​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ប្រាក់​ ប៊ុន​ សុធា​ ប៉ះ​ ឃួន​ ឡាំងកូស៊ីន​ ឯ​កម្មវិធី​ផ្ដាច់ព្រ័ត្រ​នៅ​ TV5​ រិន​ សារ័ត្ន​ ប៉ះ​ សោម​ វិឆ័យ។​

សោម វិឆ័យ ឈ្នះវគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
រិន សារ័ត្ន ឈ្នះពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ TV5​ លើ​ប្រភេទ​ទម្ងន់​ ៦៣,៥​គីឡូក្រាម​ រវាង​ រិន​ សារ័ត្ន​ និង​ សោម​ វិឆ័យ​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ ទី២៣​ ខែ​ឧសភា​ ចាប់​ពី​ម៉ោង​៦​តទៅ។​ អ្នក​ជាប់​លេខ១​ ក្លាយ​ជា​ម្ចាស់​ពាន​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ ៤០០០​ដុល្លារ​ ចំណែក​លេខ២​ ទទួល​បាន​ ២០០០​ដុល្លារ​ លេខ៣​ ទទួល​បាន​ ៧៥០​ដុល្លារ​ និង​លេខ៤​ ទទួល​បាន​ ៥០០​ដុល្លារ។​

សង្វៀន PNN

ចំពោះ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ប្រាក់​របស់​សង្វៀន​ PNN​ វិញ​នោះ​នឹង​ត្រូវ​ធ្វើ​ឡើង​ថ្ងៃ​អាទិត្យ​ ទី២៤​ ខែ​ឧសភា​ ឆ្នាំ​២០២០​ ដោយ​កីឡាករ​ ប៊ុន​ សុធា​ ប៉ះ​ ឃួន​ ឡាំងកូស៊ីន​ ចាប់​ពី​ម៉ោង​ ១២​ថ្ងៃ​ត្រង់​តទៅ។​ អ្នក​ឈ្នះ​ខ្សែក្រវាត់​ប្រាក់​នេះ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ ១០០០​ដុល្លារ​ និង​បាន​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​មាស​បន្ត​ទៀត។​ កុំ​ភ្លេច​រង់ចាំ​ទស្សនា​ និង​គាំទ្រ​ទាំង​អស់​គ្នា​នរណា​ក្លាយ​ជា​ម្ចាស់​ពាន​ និង​ខ្សែក្រវាត់​សប្ដាហ៍​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់