• 2020-05-19 08:16:31
  • ប្រដាល់

ជើង​ខ្លាំង​​​ថៃ​ Sittichai ដែល​ធ្លាប់​ជួប​សេន ប៊ុនថេន ពេល​នេះ​ចុះ​​​កិច្ច​សន្យាជាមួយ ONE

  • 2020-05-19 08:16:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​​​ជំនាញ​ក្បាច់​គុន​មួយ​ថៃ​ និង​ Kickboxing ​កីឡាករ Sittichai Sitsongpeenong ​ឬ​ មាន​ឈ្មោះ​​ក្រៅ​ថា​ “The Killer Kid” ​​បាន​ចុះ​កិច្ច​សន្យា​ប្រកួត​​ឲ្យ​សង្វៀន​​​លំដាប់​ពិភព​លោក​ ONE Championship ​ដើម្បី​​ដាក់​គោល​ដៅ​យក​ខ្សែ​ក្រវាត់​និង​ ​ប្រជែង​ជា​មួយ​ជើង​ខ្លាំងៗ​ជា​ច្រើន​ទៀត​ក្នុង​ប្រភេទ​ទម្ងន់​របស់​ខ្លួន។

Sittichai ​មាន​កំណត់​ត្រា​ប្រកួត​អាជីព​​ឈ្នះ​ ១២៤​ លើក​ ចាញ់ ​៣១ ​លើក និង​ ​ស្មើ​ ៥ ដង​​ប៉ុណ្ណោះ។ ​​គេ​ជា​​ម្ចាស់​ខ្សែ​ក្រវាត់​ kickboxing និង​ Muay Thai World Champion ​១២​ សម័យ​កាល​ ក្នុង​រយៈ​ពេល​ជាង​មួយ​ទសវត្ស​មក​នេះ​ ហើយ​រូប​គេ​ចង់​ក្លាយ​ជា​តារា​ជើង​ខ្លាំង​ប្រចាំ​​ក្បាច់​គុន​មួយ​ថៃ​ និង Kickboxing ​នៅ​សង្វៀន​ ONE ទៀត​ផង។

កីឡាករ​​វ័យ​ ២៨ ឆ្នាំ​មក​ពី​​បូរីរ៉ុំា​នៃ​ប្រទេស​ថៃ​បាន​បំបាក់​ដៃ​គូ​ខ្លាំងៗ​ជា​ច្រើន​ដូច​ជា Marat Grigorian, Dzhabar “Genghis Khan” Askerov, Andy “Souwer Power” Souwer, Sorgraw Petchyindee Academy, Enriko “The Hurricane” Kehl, និង​ Superbon Banchamek ​ជា​ដើម។ ​ពេល​នេះ​ ​​​​កីឡាករ​​មក​ពី​បូរីរ៉ុំា ​បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​​ក្នុង​កម្មវិធី​ ONE Super Series Muay Thai និង​​កម្មវិធី​ kickboxing ​លើ​ប្រភេទ​ទម្ងន់​ featherweight ​ដែល​សម្បូរ​ដោយ​កីឡាករ​​លេច​ធ្លោ​​លំដាប់​ពិភព​លោក​ជា​ច្រើន។

​​​​​យ៉ាង​ណា​ក្ដី​​​ ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​របស់​ Sittichai ​​នៅ​សង្វៀន ONE មិន​ទាន់​ត្រូវ​បាន​បង្ហើប​ឡើយ​ដោយ​សារ​តែ Covid-19 ប៉ុន្តែ​​អ្នក​គាំទ្រ​ជុំ​វិញ​ពិភព​​អាច​នឹង​​ឃើញ​​រូប​គេ​​ប្រកួត​នៅ​​ក្នុង​​ឆ្នាំ​ ២០២០​ នេះ។ ​ព័ត៌មាន​ផ្សេងៗ​​​អំពី​ ONE Championship​ សូម​ចូល​ទៅ​កាន់​ www.onefc.com/about-us, follow ​លើ​ Twitter​ និង​ Instagram @ONEChampionship ​និង​ ​​ហ្វេសប៊ុក​ONEChampionship។

​ អត្ថបទ៖ ​​ស៊ីធី

មតិយោបល់