• 2020-05-19 01:31:53
  • ប្រដាល់

Khabib ​ទម្លាយ​រឿង​ពិត ​ឪពុក​ខ្លួន​ឈឺ​ធ្ងន់ ​ដោយសារ​មេរោគ Covid-19 ​

  • 2020-05-19 01:31:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Khabib Nurmagomedov ​បាន​ទម្លាយ​រឿង​ពិត​ពី​ស្ថានភាព​របស់​ឪពុក​ខ្លួន ​ថា​កំពុង​សម្រាក​ព្យាបាល​ដោយ​មាន​អាការៈ​ធ្ងន់ធ្ងរ ដោយសារ​តែ​មេរោគ Covid-19 ​។

​អ្នក​ប្រដាល់​ក្នុង​ទ្រុង​មិន​ដែល​ចាញ់​របស់​រុស្ស៊ី​ខាង​លើ​នេះ ​បាន​និយាយ​ក្នុង​បណ្ដាញ​សង្គម​ថា​​លោក Abdulmanap ​ដែល​ត្រូវ​ជា​ឪពុក​របស់​គេ ​ត្រូវ​វះ​កាត់​បេះដូង​ម្ដង​ទៀត ដោយសារ​តែ​មេរោគ Covid-19 ​។ ​លោក Abdulmanap ​ធ្លាប់​បាន​វះកាត់​បញ្ហា​បេះដូង​ម្ដង​មក​ហើយ​កាល​ពី​ឆ្នាំ​មុន ​ប៉ុន្តែ​ដោយសារ​មេរោគ Covid-19 ​បាន​ធ្វើ​ឱ្យ​មាន​បញ្ហា​ត្រង់​បេះដូង​នេះ​ម្ដង​ទៀត ទើប​តម្រូវ​ឱ្យ​មាន​ការ​វះ​កាត់​ទៀត។ ​បច្ចុប្បន្ន​នេះ ​លោក ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នៅ​ឡើយ​ក្នុង​បន្ទប់ ICU ។

​កីឡាករ​រុស្ស៊ី​ដែល​មាន​វ័យ​៣១​ឆ្នាំ ​បាន​និយាយ​រៀបរាប់​ទៀត​ថា​បច្ចុប្បន្ន​នេះ ​សាច់ញាតិ​របស់​គេ​មិន​តិច​ជាង​២០​នាក់​ឡើយ​កំពុង​ឈឺ​ធ្ងន់ ដែល​សម្រាក​នៅ ICU ។ ​ខណៈ ​ដែល​មាន​អ្នក​ខ្លះ​ក៏​បាន​លា​ពី​លើ​លោក​នេះ​ទៅ​ហើយ ​ក្រោយ​ពី​មិន​អាច​ទ្រាំទ្រ​ជាមួយ​មេរោគ​ដ៏​កាច​សាហាវ​នេះ​បាន។ ​នៅ​ពេល​នេះ Khabib ​មាន​តែ​បន់​ព្រះ​ប៉ុណ្ណោះ ដើម្បី​ឱ្យ​លោក​ឪពុក​របស់​ខ្លួន​គេច​ផុត​ពី​គ្រោះ​កាច​នេះ៕

ប្រភព៖ ESPN FC អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់