• 2020-05-18 03:22:10
  • ប្រដាល់

Briggs ៖ Mike Tyson ​វៃ​មិន​ដក​ដៃ​ឡើយ ​បើ​ខ្ញុំ​វៃ​ជាមួយ​គាត់ ​ប្រាកដ​បាក់​ឆ្អឹង​ជំនី​

  • 2020-05-18 03:22:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Shannon Briggs ​អតីត​កីឡាករ​ប្រដាល់​ល្បី​ឈ្មោះ​អាមេរិក ​បាន​បង្ហើប​ថា​លោក​សឹង​តែ​ចុះ​កុងត្រា​ប្រកួត​សប្បុរសធម៌​ជាមួយ Mike Tyson ​ទៅ​ហើយ ប៉ុន្តែ​ត្រូវ​ដក​ចិត្ត​វិញ ​ក្រោយ​ពិចារណា​ល្អិតល្អន់។

​Tyson ​គ្រោង​នឹង​ត្រលប់​ចូល​សង្វៀន​វិញ ​នៅ​វ័យ​ជាង​៥០​ឆ្នាំ​នេះ ​ដើម្បី​ចូល​រួម​ក្នុង​ការ​ប្រកួត​សប្បុរសធម៌​មួយ​នា​ពេល​ខាង​មុខ។ ​បច្ចុប្បន្ន​នេះ ​លោក​កំពុង​តែ​ស្វែង​រក​ដៃ​គូ​ប្រកួត ​ហើយ​ប្រភព​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​អាច​នឹង​ប៉ះ​ជាមួយ Evander Holyfield ដែល​ជា​ដៃ​គូ​ចាស់​។

Shannon Briggs

​ដោយ​ឡែក​នៅ​ពេល​នេះ Shannon Briggs ​ក៏​បាន​និយាយ​ថា​លោក​ក៏​ត្រូវ​បាន​គេ​ទាក់ទង​ដើម្បី​ប្រកួត​ជាមួយ Tyson ​ផង​ដែរ​កាល​ពី​ពេល​កន្លង​ទៅ។ ​ការ​ប្រកួត​សប្បុរសធម៌​នោះ ​នឹង​ធ្វើ​ឡើង​ដើម្បី​ស្វែង​រក​ប្រាក់​ជួយ​ដល់​អ្នក​ខ្វះខាត​ជា​ច្រើន​នៅ​លើ​លោក​នេះ។ Briggs ​បាន​បន្ថែម​ថា​លោក​បាន​ដក​ខ្លួន​វិញ ​ក្រោយ​ពី​គិត​ពិចារណា​ល្អិតល្អន់​មក។ ការ​ដក​ខ្លួន​នេះ ក៏​ព្រោះ​តែ​លោក​ដឹង​ថា​អ្នក​ប្រដាល់ Iron Mike ​នៅ​តែ​មាន​កម្លាំង​និង​រហ័ស​ដដែល។ ​អ្វី​ដែល​កាន់​តែ​ពិបាក​ទៀត​នោះ គឺ​ចិត្ត​គំនិត​របស់​គេ​តែ​ម្ដង ​ឱ្យ​តែ​បាន​វៃ​ហើយ​គឺ​មិន​ដក​ដៃ​ឡើយ។ ដូច្នេះ ឆ្អឹង​ជំងឺ​នឹង​ខ្ទេច​មិន​ខាន បើ​ប្រកួត​មែន​នោះ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់