• 2020-05-13 02:46:44
  • ប្រដាល់

ពូកែ​ធ្វើ​គីឡូមែន !​ រិន​ សារ័ត្ន​ សម្រក​តាំង​ ៦៨,៥​ ដល់​ ៦៣,៥​គីឡូក្រាម

  • 2020-05-13 02:46:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​មក​ពី​ព្រៃវែង​ រិន​ សារ័ត្ន​ ថា​ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ថ្ងៃ​សៅរ៍​កន្លងទៅ​នេះ​ ខ្លួនសម្រក់​ទម្ងន់​តាំង​ពី​ ៦៨,៥​គីឡូក្រាម​ ដល់​ ៦៣,៥​ ។​

កីឡាករ រិន​ សារ័ត្ន

កីឡាករ​ រិន​ សារ័ត្ន​ បាន​ឲ្យ​ដឹង​ថា​ គ្រាន់​តែ​ទទួល​ដំណឹង​ត្រូវ​ប្រកួត​ភ្លាម​រូប​គេ​ព្យាយាម​ធ្វើ​ទម្ងន់​ជា​បណ្ដើរ​ៗ​ ព្រោះ​លើស​ទម្ងន់​ច្រើន​រហូត​ដល់​ទៅ​ ៦៨,៥​គីឡូក្រាម​ឯណោះ។​ ការ​សម្រក់​ទម្ងន់​នេះ​ សារ័ត្ន​ ធ្វើ​បញ្ចប់​ត្រឹម​ ៦៣,៥​ មុន​ថ្ងៃ​ថ្លឹង​ ឬ​ប្រកួត​មួយ​ថ្ងៃ។​

កូន​សិស្ស​លោក​ ហ៊ុន​ ចន្ទរាជ្យ​ ខាង​លើ​នេះ​ប្រាប់​ទៀត​ថា​ ដោយ​សារ​តែ​សម្រក់​ច្រើន​គីឡូ​ពេក​ ហើយ​ថ្លឹង​ព្រឹក​វ៉ៃ​ល្ងាច​ទៀត​នោះ​ធ្វើ​ឲ្យ​ខ្លួន​មាន​​ការ​លំបាក​ និង​ប៉ះពាល់​កម្លាំង​បន្តិចបន្តួច​ដែរ​តែ​យ៉ាង​ណា​នៅ​តែ​អាច​ធ្វើ​ការ​ប្រកួត​បាន។​

រិន​ សារ័ត្ន (ខៀវ)

រំលឹក​ដែរ​ថា​ កីឡាករ​ រិន​ សារ័ត្ន​ ឥលូវ​នេះ​កំពុង​លេង​ពាន​រង្វាន់​ TV5​ ទម្ងន់​ ៦៣,៥​គីឡូក្រាម។​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី៩​ ខែ​ឧសភា​ ឆ្នាំ ​២០២០​ សារ័ត្ន​ យក​ឈ្នះ​ពិន្ទុ​កីឡាករ​ វ៉ែន​ ហុងជីវ៉ុង​ និង​ សោម​ វិឆ័យ​ ឈ្នះ​ពិន្ទុ​ ពុយ​ វណ្ណៈ​ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់