• 2020-05-12 02:48:00
  • ប្រដាល់

សោម​ វិឆ័យ​ មុន​យក​ឈ្នះ​ ពុយ​ វណ្ណៈ​ ខ្លួន​ហាត់​ទាត់​ដូច​ជើង​ខ្លាំង​ថៃ​ Superlek

  • 2020-05-12 02:48:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ សោម​ វិឆ័យ​ ថា​មុន​ឈាន​ដល់​ការ​យក​ឈ្នះ​ ពុយ​ វណ្ណៈ​ កាល​ពី​ថ្ងៃ​សៅរ៍​នេះ​លើ​សង្វៀន​ TV5​ ខ្លួន​បាន​ហ្វឹកហាត់​ទាត់​តាម​ Super Star​ របស់​ថៃ​គឺ​ Superlek ។​

សោម វិឆ័យ ពេលឈ្នះដៃគូ

វិឆ័យ​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ត្រៀម​ខ្លួន​ប៉ះ​ ពុយ​ វណ្ណៈ​ កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ​គិត​ទៅ​ប្រហែល​១ខែ​ និង​ផ្ដោត​ខ្លាំង​លើ​ការហាត់ជំហរ និង​​ទាត់​តែ​ម្ដង​ ។​ ការ​ប្រកួត​នេះ​មាន​ការ​លំបាក​ខ្លះៗ​ដែរ​សម្រាប់​ សោម​ វិឆ័យ​ ជា​ពិសេស​ទឹក១​ និង​ទឹក៣។​

អ្នក​ប្រដាល់​រូប​នេះ​បន្ត​ប្រាប់​ទៀត​ថា​ មុន​ការ​ប្រកួត​ជា​មួយ​ ពុយ​ វណ្ណៈ​ ខ្លួន​បាន​មើល​វីដេអូ​ប្រកួត​ចាស់ៗ​របស់​ដៃគូ​ជា​ច្រើន​ និង​ចាប់​ចំណុច​ខ្សោយ​ក៏​ដូច​ជា​ភាព​ខ្លាំង​បាន​ទើប​រក​វិធី​វ៉ៃ​យ៉ាង​ណា​ដើម្បី​ទទួល​បាន​ជ័យជម្នះ។​ ទន្ទឹង​និង​នេះ​ វិឆ័យ​ ចូល​ចិត្ត​មើល​ការ​ប្រកួត​របស់​ជើង​ខ្លាំង​ថៃ​នានា​ និង​បាន​ហាត់​រៀន​តាម​ដើម្បី​ពង្រឹង​សមត្ថភាព​របស់​ខ្លួន។​

រិន សារ័ត្ន ពេលឈ្នះដៃគូ

រំលឹក​ដែរ​ថា​ ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ TV5​ ទម្ងន់​ ៦៣,៥​គីឡូក្រាម​បាន​ប្រកួត​រួចហើយ​កាល​ពី​ថ្ងៃ​សៅរ៍​ ទី៩​ ខែ​ឧសភា​ ឆ្នាំ​២០២០​ ដោយ​ សោម​ វិឆ័យ​ ឈ្នះ​ពិន្ទុ​ ពុយ​ វណ្ណៈ​ និង​ រិន​ សារ័ត្ន​ ឈ្នះ​ពិន្ទុ​ វែន​ ហុងជីវ៉ុង ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់